គណៈប្រតិភូរដ្ឋសភា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំសភា G20 (P20)

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភាG20 (P20) នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

