ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមបើកសន្និសីទ ស្តីពីការតភ្ជាប់អាស៊ានលើកទី១៣

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីបើកសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ (13th ASEAN Connectivity Symposium) នៅសណ្ឋាគារ Hyatt Regency Phnom Penh។

