**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

សាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) ខេត្តព្រះសីហនុ បើកកម្មពិធីប្រគល់វិញ្ញាបនប័ត្របញ្ចប់ ការសិក្សាឆ្នាំ២០២១-២០២២ ដល់សិស្សានុសិស្ស ៥៨០នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) បានបើកកម្មពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក ហឿង ប៊ុនលី ជាអគ្គនាយកសាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) លោក វីល្លាម ឡាយ សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តជាតិ អែសអេ អាយ សឹង្ហបុរី អភិបាលរងក្រុងព្រះសីហនុ អនុប្រធានការិយាល័យអប់រំ យុវជ និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ ធ្វើឡើងនៅសណ្ឋាគារ ឆ្នេរឯករាជ្យ (សណ្ឋាគារ៧ជាន់) ខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនេះ លោក ហឿង ប៊ុនលី អគ្គនាយកសាលាសាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) បានមានប្រសាសន៍ថា សាលាបានយកចិត្តទុកដាក់លើការប្រឡងវាស់ស្ទង់សមត្ថភាពសិស្ស ទាំងការប្រឡងប្រចាំខែ ឆមាស ឬបញ្ចប់វគ្គ ដោយរៀបចំការប្រឡងដ៏តឹងរឹង និងមានការរៀបចំវិញ្ញាសាស្តង់ដា រួមទាំងមានគណៈកម្មការកំណែ បូកស្រង់ ដែលសកម្មភាពនេះគឺជាផ្នែកមួយក្នុងគម្រោងកែល្អការអប់រំនៅមធ្យមសិក្សា ដែលសាលារៀនសាធារណៈនានានៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាទូទាំង ប្រទេសបាន អនុវត្តដោយទទួលជោគជ័យនាពេលកន្លងមកសាលាមានទំនាក់ទំនងយ៉ាង ប្រសើរជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការផ្តល់មតិយោបល់លើអាកប្បកិរិយា ក៏ដូចជាលទ្ធផលសិក្សារបស់សិស្ស និងផ្តល់មតិកែលម្អ ចំពោះការសិក្សារបស់សិស្ស ពិសេស យើងបានរៀបចំពីធីជំនួបអាណាព្យាបាល និងគ្រូបង្រៀនរៀងរាល់ពីដងក្នុងមួយឆ្នាំ និងជួបប្រជុំជាមួយមាតាបិតាសិស្សរៀនយឺតជាប្រចាំ។

លោកបានបន្ថែមថា សាលាអន្តរជាតិ អែស អេ អាយ (សឹង្ហបុរី) បានបន្ថែមកម្មវិធី បង្រៀនកុំព្យូទ័រ កម្មវិធីសិល្បៈដូចជា ការបង្ហាត់របាំ ការសម្តែង ការគូរគំនូរ និងច្រៀងចម្រៀង កម្មវិធីលេងកីឡា កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំ កម្មវិធីមនុស្សធម៌ យើងបានរិះរកគ្រប់មធ្យោបាយលើការអប់រំកុមារតូច គ្រូបង្រៀនដែលមានជំនាញអប់រំកុមារតូច បូករួមបទពិសោធន៍បង្រៀនច្រើនឆ្នាំ និងមុខវិជ្ជា
សំខាន់ៗរបស់កុមារតូច មាន ចិត្តចលភាព បុរេសំណេរ បុរេគណិត គំនូរ ចម្រៀង រឿងនិទាន ល្បែងពិសោធន៍ សង្កេត និង ទស្សនាសង្កេត ដែលមានគោលដៅសំខាន់បន្ថែមគឺ អភិវឌ្ឍជំនាញ ការហាត់ប្រាណ និងអនាម័យខ្លួនប្រាណ ការរៀនសូត្រអំពីសីលធម៌ និងការគោរពសកម្មភាពនានា ដែលលើកទឹកចិត្តក្មេងឲ្យមានគំនិតសហការគ្នា អភិវឌ្ឍជំនាញក្នុងការគិត និងសមត្ថភាពក្នុងការរៀនអក្សរខ្មែរ។ ចំពោះកិច្ចការពង្រឹងគុណភាពសិក្សាសិស្ស និងកំណែទម្រង់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សាលាអន្តរជាតិ អែស អេ អាយ បានអនុវត្តតាមចក្ខុវិស័យ យ៉ាងខ្ជាប់ខ្ជួននៃកិច្ចកំណែទម្រង់នោះគឺ “កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរ បំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្នែកចំណែះដឹង និងចំណេះធ្វើជាមូលដ្ឋាន” និងឱ្យស្របតាមគោលនយោបាយ “ធានាការអប់រំ មានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត”។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមស្វាគមន៍ យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ បុគ្គលិក លោក-លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១-២០២២ និងលិខិតសរសើរ ជូនដល់សិស្សានុសិស្សទាំងអស់។

លោកស្រីបន្ថែមទៀតថា កន្លងមកសាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) បានជួបការខកខានក្នុងការរៀបចំកម្មវិធីបែបនេះ ដោយសារការរីករាលដាលពីជំងឺកូវីដ១៩ បានអូសបានបន្លាយរយៈពេល២ឆ្នាំ។ ថ្មីៗនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ។
លោកស្រីប្រធានមន្ទីរ ក៏បានបន្ដថា ក្នុងឱកាស់នេះខ្ញុំផ្តាំផ្ញើដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅ សាលាអន្តរជាតិ អេស អេ អាយ (សង្ហបុរី) មានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំ បណ្ដុះបណ្ដាល ឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឱ្យបានពូកែជាបន្តបន្ទាប់។

ក្នុងកម្មពិធីប្រគល់វិញ្ញាបនប័ត្រខាងលើ មានសិស្សជ័យលាភីចំនួន៥៨០នាក់ អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងក្មួយជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង