មេបញ្ជាការកងការពារព្រំដែនលេខ៦០១ ដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយនានា

ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានប្រមូលផ្ដុំកម្លាំងផ្សព្វផ្សាយនូវ បទបញ្ជារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការប្រមូលផ្ដុំកម្លាំងនៅហ្នឹងកន្លែងតាមកងឯកភាពរៀងៗខ្លួន រង់ចាំបទបញ្ជាត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយនានា ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងកម្លាំងទាំងអស់ បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ៕

