សម្តេចតេជោ ហ៊ុន សែន លោកថ្លែងអំណរគុណដល់ក្រុមប្រឆាំងអ្នកដែលវាយប្រហារឯកឧត្តម ហ៊ុន ម៉ាណែត ព្រោះធ្វើអ្វីមួយឱ្យគាត់ចេះការពារខ្លួន

****
សម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងអំណរគុណដល់អ្នកទាំងឡាយដែលបានរិះគន់វាយប្រហារ ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីឱ្យគាត់ចេះការពារខ្លួនឯងនឹងស្រលាញ់ប្រជាពលរដ្ឋដោយរបៀបណា។ សម្តេចលោកបានថ្លែងបែបនាព្រឹកទី១ ខែតុលា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិ ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន លោកបានគូសបញ្ជាក់ថា យើងតែងមានមតិរិះគន់ពីក្រុមប្រឆាំងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ថាគ្មានសមត្ថភាព ដូច្នេះបើគ្មានសមត្ថភាពមែន គួរតែបណ្តោយឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើចុះដើម្បីឱ្យពួកប្រឆាំងមានឱកាសឈ្នះ។។

