ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតខេត្តបាត់ដំបង ដែលនឹងប្រារព្ធនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

