អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនិតិវិធីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈ កម្មាធិការវិនិយោគខេត្ត

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនិតិវិធីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈ កម្មាធិការវិនិយោគខេត្ត។
កិច្ចប្រជុំខាងលើមានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត គ្រូឧទ្ទេស ថ្នាក់ជាតិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក ដែលធ្វេីឡេីងនៅ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ៕
