**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

លោកជំទាវ ម៉ែន សំអន៖ ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀតណាម ដែលបានផ្តួចផ្តើមគំនិតរៀបចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពក្នុងបរិបទកូវីដ១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឃឹមថាវេទិកានេះ នឹងបានចែករំលែកនូវបទពិសោធន៍ និងការផ្លាស់ប្តូទស្សនៈ បង្កើតបាននូវផែនការសកម្មភាពរួមមួយ ដើម្បីសម្រេចបាននូវគោលដៅ  ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទ នៃកូវីដ ១៩  ។ ក្នុងនោះផងដែរសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍន៍  ត្រៀមខ្លួនសហការយ៉ាងជិតស្និតជាមួយនារីប្រទេស វៀតណាម ឡាវ បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកនិងអង្គការ សមាគមជាតិ អន្តរជាតិនានា និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារអភិវឌ្ឍន៍បៃតង ការអភិរក្សធនធម្មជាតិ ការដាំដើមឈើនៅតំបន់រិចរិល ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ» ថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការប្រប្រួលអាកាសធាតុដើម្បីឲ្យស្ត្រីអាចទទួលបានផលជាវិជ្ជមាន ប្រកបដោយសមធ៌ម និងបរិយាបន្ន។

ក្នុងពិធីនោះផងដែរ ប្រទេសទាំងបីក៏បានចែករំលែកនូវបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធានបទ ដូចខាងក្រោម  ៖
ប្រទសកម្ពុជា ៖ ធ្វើបទបង្ហាញស្តីអំពី កសិកម្ម ទេសចរណ៍ និងបរិស្ថាស្អាត
ប្រទេសឡាវ ៖ ធ្វើបទបង្ហាញស្តីអំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ ១៩ ការធានាសន្តិសុខសង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី
ប្រទេសវៀតណាម ៖ ធ្វើបទបង្ហាញស្តីអំពី កម្មវិធី COCP ឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង