**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្តម ឡេង ប៉េងឡុង ចូលរួមសិក្ខាសាលាពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចាប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា ។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងលោក លោកស្រីជាថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ ។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា មានកិត្តិយដែលបានសហការរៀបចំសិក្ខាសាលាមួយមានរយៈពេល៣ថ្ងៃ ជាមួយលេខាធិការដ្ឋាន APF និងវិទ្យាស្ថានសភាអាស៊ី លើប្រធានបទពីរ ជាបច្ចុប្បន្នភាពពាក់ព័ន្ធដល់ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងការចរចា និងសន្ធានកម្មនៅក្នុងក្របខ័ណ្ឌសភា។ ឯកឧត្តមបន្តថាដំណើរការប្រព្រឹត្តទៅ នៃសិក្ខាសាលានេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពសកម្ម និងឆន្ទះសហប្រតិបត្តិការដ៏ល្អប្រពៃក្នុងក្របខ័ណ្ឌ APF ដែលប្រកបដោយថាមពល និងភាពរស់រវើក ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អៗក្នុងរង្វង់APF និងតំបន់ទោះបីបរិបទពិភពលោកស្ថិតក្នុងភាពមិនទៀងទាត់អាស្រ័យដោយសង្រ្គាមជម្លោះភូមិសាស្ត្រនយោបាយគ្រោះភ័យបរិស្ថានបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគ្រោះភ័យសុខាភិបាលបណ្តាល មកពីការគំរាមគំហែងបន្តនៃជំងឺកូវីដ-១៩ និងមេរោគកាចសាហាវដទៃទៀតមកលើមនុស្សជាតិ ។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមស្វាគមន៍ដំណើរមកចូលរួមសិក្ខាសាលារបស់ភ្ញៀវកិត្តិយសមកពីAPF និងសភានៃប្រទេសជាមិត្ត ព្រមទាំងមកពីវិទ្យាស្ថានសភាអាស៊ី ជាពិសេសបណ្តាញស្រ្តី APF ដែលនឹងរួមចំណែកផ្តល់ធាតុចូលសំខាន់ៗដល់អង្គសិក្ខាសាលារបស់យើង ឱ្យកាន់តែទទួលបាននូវទស្សនៈគំនិតបទពិសោធន៍ និងអនុសាសន៍ល្អៗជាគុណប្រយោជន៍ដល់ការសិក្សាពិចារណា យកទៅអនុវត្តឱ្យបានសមស្របទៅនឹងលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ដោយឡែករបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង