ភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តកែបទទួលបាន ភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ១២ម៉ឺននាក់

ភ្នំពេញ៖ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ស្ថានភាពភ្ញៀវទេសចរជាតិ និងបរទេស ដែលបាន អញ្ជើញមកសម្រាកលម្ហែកម្រាន្តនៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួន ១១៦,៧៧៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១១៥,៧១៤នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១,០៦២នាក់ បើប្រៀបធៀបចំនួននេះទៅនឹងឆ្នាំ២០២១ នៃពិធីបុណ្យភ្ជុំបិណ្ឌដូចគ្នា មានការកើនឡើងខ្លាំង គឺកំណើនភ្ញៀវសរុបមាន ២១.៤៩% ភ្ញៀវជាតិកើនបាន ២០.២៨% និងភ្ញៀវអន្តរជាតិកើនបាន២១៣.៣១% ៕

