សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២២ និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ឈានឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាSEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ។

