ឯកឧត្តម ប្រាក់ សុខុន ចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសជាមិត្តរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅទីក្រុងញូវយ៉ក

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសជាមិត្តរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលរៀបចំដោយស្ថានបេសកកម្មចិន នៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ាយ យី រដ្ឋមន្ត្រីការបរទេសចិន៕

