**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ក្បាច់គុនកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ។

ក្នុងរបាយការណ៍បិទវគ្គហ្វឹកហ្វឺនបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់សិក្ខាកាមកងពលតូចថ្មើរជើងលេខ៥២នេះ មានចំនួនចូលរួមសរុប ៦២នាក់ ក្នុងនោះគ្រូយោធាចារ្យ ចំនួន ៨នាក់ បម្រើការ ចំនួន ៤នាក់ និងសិក្ខាកាម ចំនួន ៥០នាក់ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ជាលទ្ធផលក្នុងពេលបញ្ចប់វគ្គនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ១៥នាក់ ល្អបង្គួរ ចំនួន ៣០នាក់ និងមធ្យម ចំនួន ៥នាក់។

ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ ដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីអនុវត្តនូវតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចកាពារបូរណភាពទឹកដី។ មិនតែប៉ុណ្ណោះការប្រមូលផ្តុំហ្វឹកហ្វឺនរៀនសូត្រនៅនឹងកន្លែងនេះ ក៏ដូចជាការត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ តាមបទបញ្ជារបស់ថ្នាក់លើ បានទាន់ពេលវេលាផងដែរ ។

លោកឧត្តមសេនីយ៍ត្រី គុជ នាង បានធ្វើការកោតសរសើរ ដល់បណ្ដាអង្គភាពចំណុះ ដែលបានខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើទទួលបានជោគជ័យ ហើយក៏សូមកោតសរសើរចំពោះសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ ដែលបានខិតខំហ្វឹកហាត់ រៀនសូត្រជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទនេះ រហូតដល់បញ្ចប់វគ្គ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន:។


លោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះពេលត្រឡប់ចូលអង្គភាពខ្លួនវិញ ត្រូវយកចិត្តទុកដាក់ក្រើនរំលឹកអនុវត្តនូវចំណេះជំនាញដែលខ្លួនបានសិក្សារៀនសូត្រទាំងអស់នោះបន្ថែមទៀត ឱ្យបានស្ទាត់ជំនាញ និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជួយបង្ហាត់បង្ហាញ ដល់អ្នកមិនចេះបន្ត និងសូមចៀសឱ្យផុតពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរ លុបបំបាត់ល្បែងស៊ីសង និងចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

នាឱកាសនោះដែរ លោកមេបញ្ជាការ បានជូនកាដូជាថវិកា ដល់គ្រូក្បាច់គុនក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ ចំនួន ២នាក់ ថវិកា ចំនួន ៦០០.០០០រៀល ជាចុងក្រោយ លោកមេបញ្ជាការ ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២
សូមអនុវត្តសម្រេចបានគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង