**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្តរតនគិរី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិក្នុងនេះដូចជាព្រៃឈើ និងសត្វព្រៃឱ្យគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មានករចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួន ៦៦៧គ្រួសារ ហើយបច្ចុប្បន្ននេះ បងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំសម្រាប់ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។

ក្នុងដំណើរចុះពិនិត្យកិច្ចការអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងខេត្តរតននាថ្មីៗនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិអូររៃគឺជាសហគមន៍តំបន់ការពារធម្មជាតិមួយក្នុងចំណោមសហគមន៍ទាំង១៩០នៅទូទាំងប្រទេស ហើយក៏ស្ថិតនៅក្នុងចំណោមសហគមន៍ទាំង១១នៅ ខេត្តរតនគិរី ដែរ ។ ចំពោះមូលហេតុដែលក្រសួងបរិស្ថានចាំបាច់បង្កើតតំបន់សហគមន៍ ការពារ ធម្មជាតិ គឺទី១ ផ្តល់នូវការទទួលខុសត្រូវ ក្នុងការចូលរួមរបស់សហគមន៍ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិរបស់យើង។

ឯកឧត្តមមានប្រសាសន៍ថា ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងកិច្ចការពារនិង អភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ពីព្រោះថានឹងជួយផ្តល់នូវផលប្រយោជន៍ដល់សហគមន៍វិញ។

លោក ទុយ សុផាន់ សមាជិក សហគមន៍ តំបន់ការពារធម្មជាតិ អូររៃ បានឱ្យដឹងថា ពលរដ្ឋសហគមន៍ជាច្រើនបានយល់ដឹងពីការចូលរួមថែរក្សាការពារធនធានធម្មជាតិដើម្បីធានាបាននូវការផ្តត់ផ្គង់ធនធានធម្មជាតិដល់សហគមន៍មូលដ្ឋានក្នុងការប្រើប្រាស់ឱ្យមាននិរន្តភាពទាំងពេលបច្ចុប្បន្ននិងសម្រាប់កូនចៅជំនាន់ក្រោយ។ក្រៅពីនេះក៏ចូលរួមធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិ ក្នុងតំបន់ដើម្បីរក្សាបាននូវលំនឹងធម្មជាតិ។

លោក សា ក្រឹង ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ បានឱ្យដឹងថា ការចុះល្បាតការពារព្រៃឈើ និងសត្វព្រៃ ត្រូវបានប្រជាសហគមន៍ចូលរួមយ៉ាងសកម្ម ហើយតាមរយៈការចូលរួមពីសហគមន៍ក៏ដូចជាអាជ្ញាធរមូលដ្ឋានឃើញថាសត្វព្រៃបើទោះបីមានការបាត់បង់ខ្លះក្តី ក៏តំបន់មួយនេះនៅសល់សត្វព្រៃមួយចំនួនផងដែរ។ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋសហគមន៍ចេះស្រឡាញ់សត្វព្រៃនិងចូលរួមអភិរក្សនេះឃើញថា បច្ចុប្បន្នបានធ្វើឱ្យពលរដ្ឋកាន់តែច្រើនបានយល់ដឹងច្បាស់លាស់ ហើយអ្នកដែលធ្លាប់តែដាក់អន្ទាក់សត្វព្រៃក៏បញ្ឈប់សកម្មភាព ហើយ ងាកមកប្រកបរបរផ្សេងវិញ។

ទាក់ទិនក្នុងរឿងនេះដែរ លោក សឿង ខេមរៈ ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្ត រតនគិរី បានឱ្យដឹងថាបើប្រៀបធៀបកាលពីមុនមកបទល្មើសមានការថយចុះខ្លាំង តែយ៉ាងណាក៏មិនអស់ទាំងស្រុងនោះដែរដូចជាបទល្មើសព្រៃឈើ បទល្មើសសត្វព្រៃនៅឃើញកើតមានខ្លះៗនៅឡើយ។សម្រាប់បទល្មើសមួយទៀតដែលត្រូវបានទប់ស្កាត់និងកំពុងកើតមានច្រើនដែរគឺបទល្មើសទន្រ្ទានដីព្រៃ ។ក្រៅពីនេះដូចជាបទល្មើសដាក់អន្ទាក់ឃើញថាក៏ធ្លាក់ចុះច្រើនដូចគ្នា។

គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិអូររៃមានផ្ទៃទំហំផ្ទៃដី ២៦៨០ ហិកតា មានការ ចូលរួមពីពលរដ្ឋ ៤ ភូមិមានចំនួន ៦៦៧ គ្រួសារ ។ប្រជាសហគមន៍មួយនេះ ក្រៅពីប្រកបរបរ កសិកម្ម ការប្រកបរបរបន្ទាប់បន្សំក្នុងស្រុកភូមិ និងក្រៅពីនេះបងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង