**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាម

ភ្នំពេញ៖ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.០៦.១៩៦៤-២៤.០៦.២០២២ ) រវាងខេត្ត ស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលប្រារព្ធធ្វើនៅខេត្តតៃនិញប្រទេសវៀតណាម ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្តស្វាយរៀងសូមសម្តែងនូវការចូលរួមអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងអបអរសាទរផងដែរជាមួយប្រជាពលរដ្ឋបក្ស និងរដ្ឋ នៃខេត្តតៃនិញ ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២២ និងសូមប្រសិទ្ធពរបវមហា ប្រសើរគ្រប់ប្រការជូនឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ ដឹកនាំ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនវៀតណាម ជាពិសេសប្រជាជនខេត្តតៃនិញ ទាំងមូល សូមឲ្យសម្រេច បាននូវលទ្ធផលដ៏ត្រចះចង់ថែមទៀត ទាំងក្នុងកិច្ចការកសាងជីវភាព គ្រួសារ និងសង្គមជាតិ សម្បូរសប្បាយជានិច្ចនិរន្តរ៍តរៀងទៅ ។

ឯកឧត្តមបន្តថា ការសហការរៀបចំពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ កីឡា និងការតាំងពិព័រណ៍ផលិតផលតំបន់របស់បណ្ដាខេត្ត នីមួយៗ គឺមិនត្រឹមតែបានឆ្លុះបញ្ចាំងឲ្យឃើញពីមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្ត យើងទាំងសងខាងរួមគ្នាកសាង និងសម្រេចបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីឆន្ទៈដ៏ម៉ឺងម៉ាត់មុតស្រួច ច្បាស់លាស់ និង ខ្លាំងក្លា ក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការ លើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង។

ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម បានឆ្លងកាត់នូវដំណាក់កាល ជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ ។ បច្ចុប្បន្នប្រជាជន បណ្ដាខេត្តជាប់ព្រំដែន និងប្រទេសយើងទាំងពីរ បាននិងកំពុងសប្បាយរីករាយ ដោយការពេញចិត្ត ចំពោះ វឌ្ឍនភាព នៃទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលបានផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ និងវិបុលភាពរួមដ៏ត្រចះត្រចង់។

ឯកឧត្តមបញ្ជាក់ថា តាមរយៈមនុញ្ញផលដែលកើតចេញពីទំនាក់ទំនងការទូតដ៏ល្អពិសិដ្ឋរវាងប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនពិតជារួមគ្នារក្សា បណ្ដុះ និងពូនជ្រំនូវចំណងទំនាក់ទំនងដ៏ថ្លៃថ្លា ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែមានភាព ខ្លាំងក្លា មានប្រសិទ្ធភាពជាក់ស្ដែង និងរឹតតែល្អប្រសើរទ្វេរឡើងថែមទៀត ដែល ជាកាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែន ប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង