**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បុរសម្នាក់រងរបួសធ្ងន់ ក្រោយបើកម៉ូតូបុកគោយន្តកន្ត្រៃ

ភ្នំពេញ៖ បុរសម្នាក់បាក់ភ្លៅរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ចំណុចផ្លូវជាតិលេខ៥៦A ប្រសព្វបំបែកជាបី ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖បុរសរងគ្រោះឈ្មោះ ប៉ិន ច័ន្ទប៊ីលី ភេទប្រុស អាយុ ១៩ ឆ្នាំ រសនៅភូមិ២ សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមc125សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-1660 (ពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នកបើកគោយន្ត ឈ្មោះ សូត្រ សម្បត្តិ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ខ្វាវកើត ឃុំ រលួស ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បើកម៉ូតូ និងគោយន្តបានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុគោយន្តកន្ត្រៃបានប្តូរគន្លងផ្លូវ បត់ស្ដាំពីផ្លូវជាតិចុះទៅផ្លូវលំដោយពុំមានសញ្ញាប្រាប់ ស្របពេលនោះម៉ូតូបើកក្នុងល្បឿនលឿន ជាន់ហ្វ្រាំមិនទាន់បានបុលគោយន្តពេញទំហឹងបណ្តាលឲ្យ អ្នកបើកម៉ូតូបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។ សម្ភារៈគោយន្តខូចខាតស្រាលនិងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

 

អត្ថបទដែលជាប់ទាក់ទង