**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជាជំរុញឱ្យវិស័យឯកជនពង្រឹងការផលិតក្នុងស្រុកឱ្យបានច្រើន ចៀសវាងការនាំចូល

ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការផលិតក្នុងស្រុកឱ្យបានច្រើន និងកាត់បន្ថយការនាំផលិតផលបរទេស ទើបអាចទប់ស្កាត់នូវផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិ កូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែនព្រមទាំងបញ្ហាផ្សេងៗដែលយើងមិនអាចមើលដឹងនាពេលខាងមុខ។
ថ្លែងក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ច សកលថ្មី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារភ្នំពេញដែលរៀបចំឡើងដោយ ហូមឌូខេសិន លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុនសហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមក ពង្រឹង ការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ននេះ កម្ពុជាយើងនាំចូល ស្ទើរតែ ៨០ទៅ៩០ភាគរយទៅហើយ។
លោកបណ្ឌិតបន្តថា ការពង្រឹងការផលិតខ្លួនឯងនេះ មានអត្ថប្រយោជន៍ចំនួន៣ ទី១ រាជរដ្ឋាភិបាលបន្ធូរ បន្ថយ ឬមិនយកពន្ធ ទី២ មានការផ្ដល់ហិរញ្ញប្បទានដែលមានការប្រាក់ថោក និងទី៣ មានការលើកទឹកចិត្ត និងមានការជួយរកទីផ្សារ។
ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា ដើម្បីពង្រឹងលើការងារផលិតក្នុងស្រុកឱ្យបានច្រើន និងមានតម្លៃ ថោក គឺទាមទារឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងអ្នកពាក់ព័ន្ធត្រូវចេះសហការចងក្រងជាប្រព័ន្ធអេកូស៊ីស្ទឹម ចេះផ្គុំធនធានមនុស្ស និងផ្នែកហិរញ្ញប្បទាន ពោលគឺយើងត្រូវចងក្រងជាបណ្តាញ តាមវិស័យ ព្រោះថា អាជីវកម្ម ឬចង្វាក់ផលិតកម្មមួយ មិនអាចរ៉ាប់រងខ្លួនឯងស្ទើរតែគ្រប់មុខនោះទេ ត្រូវចេះចែកគ្នាវិនិយោគ ទៅតាមផ្នែកនីមួយៗ។
សំឡេង៖ «ដើម្បីរុញអេកូស៊ីស្ទឹមបានគឺសហគមន៍ ស្រុកគេមានច្រើន ដូចជាសហគមន៍ចេក ម្នាស់ សមាគមគោជាដើម ហើយខ្លាំងទៀត ដូច្នេះយើងត្រូវរៀនពីអេកូស៊ីស្ទឹមនេះ ហើយរួមបញ្ចូលជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចរួមគ្នានេះបានដើរទៅមុខលឿន។ បើមិនដូច្នេះទេ គឺមុខរបរដូចគ្នានេះឯងនឹងមកតែប្រកូតតែគ្នាឯងហើយ ចុងក្រោយគឺដួលទាំងពីរនាក់ »។
លោកកឹម អឿន ស្ថាបនិក និងជាអគ្គនាយកសហគ្រាសហូមឌូខេសិនបានមានប្រសាសន៍ថា ដោយមើល ឃើញពីបញ្ហាលំបាក និងប្រឈមក្នុងវិស័យវិនិយោគនេះ ទើបជំរុញឱ្យមានការបើកវេទិកា ម្ចាស់អាជីវកម្ម កម្ពុជានេះឡើង ក្នុងគោលបំណងទី១ ជូនដំណឹងដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍសេដ្ឋកិច្ចសកល និង ក្នុងស្រុកនាពេលថ្មីៗនេះ។ ទី២ ដើម្បីដាក់ចេញនូវគម្រោងគាំទ្រផ្សេងៗ និងគោលនយោបាយថ្មី ដោយទី ភ្នាក់ងារអន្តរជាតិ និងស្ថាប័នរដ្ឋាភិបាលក្នុងស្រុក។ ទី៣. ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការរៀបចំខ្លួន សម្រាប់ បញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជាឱកាសបន្ទាប់ពី COVID-19 និងរលកនៃការធ្លាក់ចុះសេដ្ឋកិច្ច នាពេលខាងមុខ។ ទី៤. ដើម្បីក្លាយជាមូលដ្ឋានសម្រាប់បណ្តាញអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ។ទី៥. ដើម្បីជាកន្លែងសម្រាប់ករណីបង្ហាញអាជីវកម្ម និងទី៦ .ផ្ដល់ឱកាសឱ្យវាគ្មិនកិត្តិយស រួមជាមួយម្ចាស់ អាជីវកម្ម មានការជជែកវែកញែកអំពីអាជីវកម្មរបស់ខ្លួនដែលស្របទៅនឹងបរិបទបច្ចុប្បន្ន។
សូមបញ្ជាក់ថា វេទិកាម្ចាស់អាជីវកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ឱកាសដ៏កម្រមាន សម្រាប់បងប្អូនដែលជា ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការជួបជុំគ្នាដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគោលនយោបាយ អភិវឌ្ឍថ្មីៗ របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងវិបត្តិនាពេលខាងមុខនេះ។ បន្ថែមពីនេះ បងប្អូនអាចធ្វើការ ទំនងទំនងជាមួយគ្នា ដើម្បីរៀនសូត្រអំពីធនធានសំខាន់ៗ និងចាំបាច់ក្នុងការដឹកនាំការរកស៊ីក្នុងបរិបទថ្មីនេះ និងជាពិសេសម្ចាស់អាជីវកម្មបានជួបជាមួយវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបដែលពួកគាត់បានមក ចែក រំលែក បទពិសោធន៍ចំណេះដឹង ជំនាញក្នុងការជំរុញឱ្យអាជីវកម្មខ្នាតតូច និងមធ្យមមានដំណើរការ កាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង