**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់

រដ្ឋបាលខេត្តកណ្តាល៖ ការគ្រប់គ្រងសំរាម និងសំណល់រឹងកាន់តែឆាប់ទទួលបានជោគជ័យ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការគ្រប់គ្រងសំរាម និងសំណល់រឹងកាន់តែឆាប់ទទួលបានជោគជ័យ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង។

ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹង អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើដោយឆន្ទៈមោះមុត ធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ត្រូវរៀបចំនូវផែនការយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ និងល្អិតល្អន់ ជាពិសេសត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុកនីមួយៗផងដែរ ទើបធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងទទួលបានជោគជ័យ។

ឯកឧត្តមបញ្ជាក់ថា “ដើម្បីធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងកាន់តែឆាប់ទទួលបានជោគជ័យ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជាប់ការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅតាមទីសាធារណ: ក្នុងកិច្ចប្រជុំ វេទិកានានា តាមសាលារៀន រហូតធ្វើឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ងាក់មកចូលរួមសហការជាមួយអជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម”។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ មន្ទីរបរិស្ថានខេត្ត អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមទីតាំងដីសម្រាប់ធ្វើទីលានចាក់សំរាម ឬត្រូវស្នើសុំផ្លាស់ប្ដូរទីលានថ្មីជំនួសទីលានដែលពេញហួសសមត្ថភាព អជ្ញាធរតែត្រូវបន្តសកម្មភាពរបស់ខ្លួន លើការងារសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជាប្រចាំ នៅតាមទីផ្សា និងទីប្រជុំជន ជាពិសេសត្រូវពង្រីកលើសេវាប្រមូលសំរាម សំណល់រឹងក្នុងមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់លើការរៀបចំសួនច្បារ ឬសួនឧស្សាន និងការដាំដើមឈើដើមផ្កា និងស្មៅ នៅតាមសាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈសំខាន់ៗ ជាពិសេសត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំផ្កានៅតាមផ្ទះរៀងៗខ្លួន តាមរយៈយុទ្ធនាការ “សហគមន៍ស្អាត-បៃតង”៕

អត្ថបទដែលជាប់ទាក់ទង