**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីអប់រំសុខភាព ស្តីពីជំងឺគ្រុនចាញ់

ភ្នំពេញ៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីអប់រំសុខភាព ស្តីពីជំងឺគ្រុនចាញ់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះទីបញ្ជាការ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមេសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

លោក វរសេនីយ៍ទោ វេជ្ជបណ្ឌិត សូ សារឿន នាយផ្នែកសុខាភិបាល បានឡើងរាយការណ៍អំពីវឌ្ឍភាពការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺគ្រុនចាញ់សរុបចំនួន ៧៨នាក់ ក្នុងនោះព្យាបាលនៅមន្ទីរបង្អែកកំពង់ឆ្នាំង៤៤នាក់ ស្រុកបរិបូណ៌ ២១នាក់ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ១៣នាក់ ។

លោក បានបញ្ជាក់ថាជំងឺគ្រុនចាញ់ ឆ្លងតាមរយៈមូសដែកគោល ដែលជាភ្នាក់ងារចម្លងខាំ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើមិនបានព្យបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ ។

លោក សូ សារឿន បានណែនាំអំពីវិធានការពារជំងឺគ្រុនចាញ់មានដូចជា ពេលសំរាក ត្រូវចងមុងអោយបានត្រឹមត្រូវ ប្រើថ្នាំអាបែតដាក់ក្នុងពាងទឹកនិងគ្របឲ្យបានជិត ជាពិសេសត្រូវអនុវត្តការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ធ្វើអនាម័យជុំវិញកន្លែងស្នាក់នៅ និងកាកសំណល់ដែលងាយដក់ទឹកដែលជាជម្រកសម្រាប់មូសញីពងកូនបាន ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ លោក វរសេនីយ៍ទោ នាយផ្នែកសុខាភិបាល រួចមក ឯកឧត្តម មេបញ្ជាការ បានបន្ថែមថា ជំងឺគ្រុនចាញ់នាពេលនេះគឺកាត់បន្ថយការចម្លងច្រើន ដោយបងប្អូនកងទ័ពយើង យល់ដឹងខ្ពស់ពីវិធីការពារ នឹងការធ្វើអនាម័យកន្លែងរស់នៅបានស្អាតល្អ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់នាយ-ពលទាហានទាំងអស់ត្រូវតែបន្ត ប្រុងប្រយ័ត្នមិនអាចធ្វេសប្រហែសបានឡើយ ។

ឯកឧត្តម មេបញ្ជាការ បានណែនាំដល់បងប្អូនកងទ័ពទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួន មិនចំពោះតែជំងឺគ្រុនចាញ់ គ្រុនឈាមប៉ុណ្ណោះទេ ប៉ុន្តែនៅមានជំងឺផ្សេងៗជាច្រើនទៀត ជាពិសេសជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា ដែលកំពុងរីករាលយ៉ាងសកម្មនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ និងបន្តអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ។

ជាចុងក្រោយនៃកម្មវិធីក៏មានការចែកនូវសម្ភារៈសម្រាប់ការពារជំងឺគ្រុនចាញ់ គ្រុនឈាម និងសម្ភារៈការពារជំងឺកូវីដ-១៩ ជូនដល់គ្រប់បណ្តាអង្គភាព និងការិយាល័យផ្នែកចំណុះ ព្រមទាំងសមាជិកអង្គពិធីទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង