**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការដោះស្រាយកត្តាចម្បងៗមួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗមួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។

នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា “WoodAI” ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជារយៈចង្វាក់ផលិតកម្មរបស់ខ្លួន។ នេះជាកិច្ចសហការដ៏ប្រសើរមួយក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុនH&M Group និងអង្គការWWF នៅកម្ពុជា។

H&M Group មានរោងចក្រជាសមាជិកប្រមាណ ៣០ក្រុមហ៊ុននៅកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រមាណ ២ ខែមកហើយ និងអនុញ្ញាតប្រើប្រាស់ប្រភេទឈើប្រមាណ ១០ ប្រភេទដែលមិនមែនជាឈើធម្មជាតិជាប្រភពថាមពលរបស់ខ្លួនរួមមាន៖ ដើមអាកាស្យា ដើមស្វាយចន្ទី ដើមអំពិល ដើមកៅស៊ូ ដើមច្រេស ស្វាយ ត្រសេក អង្កាំជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានសូមសាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបញ្ញាសប្បនិម្មិតសម្រាប់អត្តសញ្ញាណកម្មប្រភេទឈើដែលត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូនៃក្រុមហ៊ុន H&M Group និង អង្គការWWF »។

ឯកឧត្តមបានថ្លែងទៀតថា៖ «យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះពីសំណាក់ អង្គការWWF និង ក្រុមហ៊ុន H&M Group ហើយសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន H&M Group ក្នុងការរួមចំណែកដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងក្នុងការចូលរួមកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន»។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា៖ «កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗមួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ក្រសួងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធានព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ»។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវផងដែរដល់វិស័យឯកជនឲ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ក្រុមហ៊ុនទាំងអស់ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកអនុវត្តសកម្មភាពនានាតាមលទ្ធភាពដែលខ្លួនធ្វើបានក្នុងការជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវរាល់គំនិតផ្តួចផ្តើមដែលគាំទ្រដល់គោលបំណងនេះ គាំទ្រដល់រាល់គម្រោងមេត្រីភាពបរិស្ថាន ដែលលើកកម្ពស់ការអនុវត្ត និងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដល់ការអភិរក្ស។

ឯកឧត្ដមបន្តថា កម្មវិធី WoodAI អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ កម្មវិធីនេះអាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំដូចជាស្វាយ និងស្វាយចន្ទីជាដើម ដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើធម្មជាតិនោះឡើយ។

ចំណែកលោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានមានប្រសាសន៍ថា «បេសកកម្មរបស់ អង្គការWWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជានៅមានសភាពល្អផ្តល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះហើយ យើងតែងរិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAI នេះ ព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ»។

លោកបន្តថា ការផ្តល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ គឺជាការបោះជំហានល្អមួយក្នុងការរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហាអាកាសធាតុសកល។ វាជា គន្លឹះចាំបាច់ក្នុងវិស័យវាយនភ័ណ្ឌដោយថាមពល ដែលគេ ប្រើ ក្នុង ការ ផលិត សម្លៀក បំពាក់ គឺ ជាកត្តា រួម ចំណែក ធំ បំផុត ទៅដល់ ការ បំភាយឧស្ម័ន ផ្ទះ កញ្ចក់។ ថាមពល នេះ ត្រូវ បានគេ ប្រើ ក្នុង ខ្សែសង្វាក់ផលិតកម្ម ដូច ជា ការ បោកគក់ និង ការ អ៊ុតសម្លៀក បំពាក់ជាដើម ហើយ ដែលថាមពលនេះមានប្រភពមកពី ធ្យូង ថ្ម ឧស្ម័ន និង ជីវម៉ាស ដូច ជា ឈើនេះជាដើម។

លោកបន្ថែមថា ការប្រើប្រាស់កម្មវិធី WoodAI ជាផ្នែកមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀតរួមគ្នា វាក្លាយជាធនធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំ និងព្រៃឈើធម្មជាតិនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន H&M Group គាំទ្រគម្រោងបែបនេះ ក្នុងគោលបំណងរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឱ្យមានគុណភាពល្អដើម្បីបន្តស្រូបយកឧស្ម័នកាបូនិក។ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ អង្សាសេ ហើយវាក៏មានសារៈសំខាន់ផងដែរសម្រាប់គោលដៅរបស់ក្រុមហ៊ុន H&M Group ក្នុងការសម្រេចបានnet-zeroនៅឆ្នាំ ២០៤០។

លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា«វាពិតរំភើបណាស់សម្រាប់ការសាកល្បងអនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និងស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់កិច្ចការរបស់យើងជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើព្រៃឈើធម្មជាតិរបស់កម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង