**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ក្រសួងធនធានទឹកមានលទ្ធ ភាពស្រោចស្រពលើផ្ទៃដីបង្ក បង្កើនផលជិត ២លានហិកតា

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធាន ទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក និង ឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលជិត ២លានហិកតា ក្នុងការធានាបាននូវសន្តិសុខទឹក សម្រាប់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុ និយម នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ុន ហ៊ាន បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន ក្រសួង ធនធានទឹក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១ ៨៨៩ ១១២ហិកតា លើផ្ទៃដីសរុប ៣ ០៧៨ ២២០ហិកតា ស្មើនឹងជាង ៦១ភាគរយ ។

ឯកឧត្តម បន្តថា ដើម្បីធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាពក្នុងអាង ទន្លេ ស្ទឹង ក្រសួងបានបន្តគ្រប់គ្រងធនធានទឹកឱ្យបានល្អប្រសើរ ទាំងនៅពេលមានទឹកជំនន់ និងនៅពេលជួបគ្រោះរាំងស្ងួត ។

បន្ថែមពីនោះទៀត បន្តអភិវឌ្ឍទំនប់អាងស្តុកទឹកនៅតាមបណ្តាស្ទឹងសំខាន់ដែល មានសក្តានុពល បន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ និងពង្រឹងការ គ្រប់គ្រងគ្រង ការប្រើប្រាស់និងការថែទាំសំណង់ការងារទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់និងមាននិរន្តរភាព ។ « និយាយជារួមគិតមកដល់បច្ចុប្បន្ននេះ ក្រសួង ធនធានទឹក និងឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែសរុប ១ ៨៨៩ ១១២ ហិកតា គិតលើផ្ទៃដីសរុបជាង ៣លាន ស្មើនឹង ៦១, ៣៧ ភាគរយ » ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ក្រសួង ធនធានទឹកនិងឧតុនិយម សម្រេចសមិទ្ធផលសំខាន់ៗ ដូចជា អភិវឌ្ឍទំនប់អាងស្តុក ទឹក និងសំណង់ស្ទាក់ទឹកធំៗកាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់ គ្រងទឹកជំនន់ បានចំនួន ៣ កន្លែង ដែលអាចស្តុកទឹកបានចំនួន ៤៥៥លានម៉ែត្រត្រី គុណ បន្ថែមទៀតនៅរដូវ ប្រាំង។ បង្កើនរំហូរទឹកអតិបរមាបានចំនួន ១ ៣៥០ម៣/s នៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត បង្កើន លទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។

ការស្ដារ សាងសាង់ និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ បង្កើនលទ្ធភាពស្រោចស្រពដំណាំស្រូវ សរុបបានចំនួន ១២៣ ០១៥ ហិកតា ( ២៤ ៦០៣ ហិកតា / ឆ្នាំ) ក្នុងនោះមានស្រូវវស្សាចំនួន ៨១ ៨៦៣ ហិកតា ស្រូវប្រាំងចំនួន ៤១ ១៥២ ហិកតា និងដំណាំរួមផ្សំបានចំនួន ៤ ៣៩៩ ហិកតា។ ការជួសជុល ថែទាំ និងកិច្ចដំណើរការប្រព័ន្ធធារាសាស្ត្រជាប្រចាំ និងខួប បានរក្សានិរន្តរភាព នៃការស្រោចស្រពបានចំនួន ៦៩១ ២២១ ហិកតា ក្នុងនោះមានស្រូវវស្សា ៥៧៥ ៧៦៥ ហិកតា ស្រូវ ប្រាំង ១១៥ ៤៥៦ ហិកតា និងដំណាំរួមផ្សំបានចំនួន ៣ ៦៤៦ ហិកតា។ ជាមួយគ្នានេះ បានពង្រឹងច្រាំងទន្លេនៅខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រវែង ៣០ ៦៥៨ ម៉ែត្រ។

ការពារទប់ស្កាត់ទឹកជំនន់ និងរក្សានិរន្តរភាពការពារទប់ស្កាត់ទឹកជំនន់ បានផ្ទៃដីសរុបចំនួន ៦ ០២៤ ហិកតា និងលំនៅដ្ឋានចំនួន ១០ ៤៨០ខ្នងផ្ទះ។ បង្កើនលទ្ធភាពការពារទឹកប្រៃកាត់បន្ថយប៉ះពាល់ផ្ទៃដីសរុបចំនួន ២២១៦ ហិកតា និងលំនៅដ្ឋាន ៩៧ខ្នងផ្ទះ និងរក្សានិរន្តរភាពការពារទឹកប្រៃកុំឱ្យប៉ះពាល់ផ្ទៃដីសរុបបានចំនួន១៨ ១៣៨ ហិកតាសាងសង់ ដំឡើងស្ថានីយ ឧតុនិយមស្វ័យប្រវត្តិ (AWS) បានចំនួន ៥១កន្លែង ដំឡើងប៉ុស្តិ៍ តម្រងទឹកភ្លៀងចំនួន ៩១ កន្លែង ដំឡើងស្ថានីយជលសាស្ត្រ-ឧតុនិយម បានចំនួន ២៨កន្លែង – បានធ្វើការព្យាករជាប្រចាំនិងជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ (ឧតុនិយម) និងស្ថានភាពជលសាស្ត្រនៅតាមស្ទឹង និងទន្លេសំខាន់ៗ និងបានកំណត់ព្រំអាងទឹក និងបឹងធម្មជាតិ ដើម្បីធ្វើការអភិរក្សធនធាន ទឹកបានចំនួន ១៣៤ កន្លែង ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង