**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់

តើ ស.ស.យ.ក. បង្កើតឡើងក្នុងគោលបំណងអ្វី និងមានចក្ខុវិស័យយ៉ាងណាខ្លះ?

ភ្នំពេញ៖ បន្ទាប់ពីប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តម ហ៊ុន ម៉ានី រួមមក ឯកឧត្តមបានបើកឱកាសអោយយុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាសុីម កំចាយមារនូវវគ្គសំណួរចម្លើយ។

នាឱកាសនោះដែរ មាននិស្សិតមួយរូបបានចោទជាសំណួរទៅកាន់ ឯកឧត្តមថា តើ ស.ស.យ.ក. បង្កើតឡើងក្នុងគោលបំណងអ្វី និងមានចក្ខុវិស័យដូចម្តេចខ្លះ?

ក្រោមបរិយាកាសដ៏រីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ឆ្លើយតបថា ស.ស.យ.ក. បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដើម្បីជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ ស.ស.យ.ក. បានផ្តល់ឱកាសដល់យុវជនអោយទទួលបាននូវវគ្គបណ្តុះបណ្តាល រួមទាំងការបង្កើតកម្មពិធីផ្សេងៗដើម្បីពង្រឹងភាពជាអ្នកដឹកនាំ បណ្តុះស្មារតីស័្មគ្រចិត្ត និងការប្រកាន់ភ្ជាប់នូវស្មារតីសេ្នហាជាតិ។

ឯកឧត្តមបានបន្តទៀតថា ចក្ខុវិស័យរបស់ ស.ស.យ.ក. គឺចូលរួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា លើការកសាងអភិវឌ្ឍន៍កម្ពុជាមួយភាពរឹងមាំ និងកាន់តែមានការទទួលស្គាល់ ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ អមជាមួយធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងមានស្មារតីអភិវឌ្ឍជាតិប្រកបដោយឆន្ទៈ និងការប្រឹងប្រែងតស៊ូរៀនសូត្រ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិជាសុីម កំចាយមារ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.៕

អត្ថបទដែលជាប់ទាក់ទង