**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែក ពង្រឹងការងារសន្តិសុខ នៅតាមមូលដ្ឋាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល ។

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ភ្លាមៗអំពី ការយកចិត្តទុកដាក់ចំពោះតម្រូវការអាទិភាព របស់សាលានគរបាលជាតិភូមិភាគ៤ ដែលរាយការណ៍ដោយនាយកសាលា។ សម្ដេចបានប្រកាសសម្រេចផ្ដល់អគារសិក្សាចំណុះសិស្ស ៣០០នាក់ ដោយបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធរៀបចំសិក្សាប្លង់អគារសិក្សានេះ ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់រហ័ស។

ចំពោះការខ្វះខាតកន្លែងបាញ់ស៊ីបគ្រាប់ពិតវិញ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្រ្តីជំនាញបន្តរៀបចំប្លង់គម្រោងដើម្បីសម្ដេចពិនិត្យសម្រេចឈានទៅសាងសង់ជូន ខណៈតម្រូវការរថយន្តប្រើប្រាស់ សម្ដេចក៏បានសម្រេចផ្ដល់ជូនមួយគ្រឿងសិន។ ចំពោះអគារស្នាក់នៅគ្រូនិងមន្រ្តី សម្ដេចក្រឡាហោម ក៏បានទទួលយកសំណើពីសាលា និងណែនាំឱ្យសិក្សាប្លង់រួមដើម្បីសាងសង់ជាមួយគ្នានឹងអគារសិក្សាតែម្ដង។

ភ្ជាប់នឹងការបញ្ជាក់ជូនតាមសំណើរបស់សាលានគរបាលជាតិភូមិភាគ៤ខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមថាសិស្សនគរបាលជាតិទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ សម្ដេច ក៏បានថ្លែងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូ និងបុគ្គលិកសាលានគរបាលជាតិភូមិភាគ៤ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីទិសដៅក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិទៅរៀននៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលគ្រូនគរបាលបន្តវេនបន្ថែមទៀត ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកងកម្លាំងក្របខ័ណ្ឌថ្មី និងមន្រ្តីនគរបាលជាតិឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងផែនការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ សម្ដេចក៏បានបញ្ជាក់អំពីទិស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍អំពីសារៈសំខាន់នៃការការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តសាកល្បងការអនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌមន្រ្តីមកឱ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។ សម្ដេចក៏បានស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង