**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

រដ្ឋបាលខេត្តបាត់ដំបង ជម្រុញគ្រប់ភាគីពាក់ព័ន្ធ រៀបចំជួសជុលទូកនិងហ្វឹកហាត់ក្រុមកីឡាករត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ថ្ងៃចេញព្រះវស្សា

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រុញដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំកែលម្អធ្វើការជួសជុលទូកនិងហ្វឹកហាត់ក្រុមកីឡាករនៅតាមបណ្តាអង្គភាពនីមួយៗដើម្បីត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបថ្ងៃចេញព្រះវស្សាឆ្នាំ២០២២ខាងមុខនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់បណ្តាស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពិសេសក្រុមមន្ត្រីជំនាញពាក់ព័ន្ធរៀបចំពិធីបុណ្យអុំទូកចំណុះសាលាខេត្តនៅថ្ងែទី១១ ខែសីហានេះ ឯកឧត្តម សុខ លូ បានថ្លែងថា នៅថ្ងៃចេញព្រះវស្សាឆ្នាំ២០២២ខាងមុខឆាប់ៗនេះ រដ្ឋបាលខេត្តនិងចាត់តាំងឲ្យមានការប្រារព្វនូវពិធី “បុណ្យអុំទូកបណ្តែតបាញ់កាំជ្រួច”ដើម្បីអបអរសាទរ ក្នុងថ្ងៃចេញព្រះវស្សាជាថ្មីឡើងវិញ ដើម្បីប្រារព្វទៅតាមលំអាន នៃប្រពៃណីនិងទំនៀមទម្លាប់បុរមបុរាណរបស់ដូនតាខេត្តយើងជំនាន់មុនៗនិងក្រោយពីការខកខានមិនបានប្រារព្វពិធីនេះអស់រយៈពេល០២ឆ្នាំដោយសារតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ-19ក្នុងអំឡុងឆ្នាំ២០២០និង២០២១កន្លងទៅនេះ…។

ក្នុងកិច្ចដឹកនាំប្រជុំ នាព្រឹកថ្ងៃទី១១ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងដោយផ្តោតសំខាន់ ដើម្បីធ្វើការណែនាំនិងជម្រុញដល់គ្រប់ស្ថាប័នអង្គភាពនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលកន្លងមក ធ្លាប់បានចូលរួមនៅក្នុងពិធីខាងលើនេះ គឺ៖ ធ្វើយ៉ាងណាត្រូវត្រៀមរៀបចំកែលម្អឡើងវិញនូវទូករបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងពិធីបុណ្យថ្ងៃចេញព្រះវស្សា រយៈពេល២ថ្ងៃខាងមុខ និងដើម្បីត្រៀមរៀបចំធ្វើការហ្វឹកហាត់កីឡាករនិងពិនិត្យធ្វើការជួសជុលរចនាទូក របស់ខ្លួនឲ្យបានល្អ ដើម្បីចូលរួមប្រកួតកុំឲ្យមានការខកខាននៅក្នុងពីធីបុណ្យខាងលើនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំនិងធ្វើការកៀរគរនិងអំពាវនាវឲ្យមានការចូលរួមពីសប្បុរសជននានាក្នុងមូលដ្ឋានស្រុកក្រុងរបស់ខ្លួន ដើម្បីគាំទ្រធនធានថវិកានិងសម្ភារៈផ្សេងៗជួយផ្គត់ផ្គង់ដល់ក្រុមកីឡាករ កីឡាការិនីអុំទូកក្នុងស្រុកនីមួយៗទៅតាមលទ្ធភាពដល់ស្រុក-ក្រុងរបស៎ខ្លួន។ ដោយឡែកពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់ៗរបស់សាលាខេត្តឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យរៀបចំនូវសមាសភាពគណៈកម្មការក្នុងការចាត់ចែងរៀបចំពីធីបុណ្យនេះឲ្យបានសមស្របឆ្លើយតបបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈក្នុងការរៀបចំពិធីបុណ្យ ទៅដោយរលូន។

តាមការគូសបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តប្រធានអង្គប្រជុំ ក៏បានឲ្យដឹងផងដែរថាៈការរៀបចំ
និងប្រារព្វនូវ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អុជកាំជ្រួច និងរៀបចំការដាក់តាំងពិព័ណ៌ផលិតផល
នៅក្នុងថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងនេះ ក៏មានការចូលរួមពីក្រុមកីឡាករអុំទូកមកពីបណ្តាខេត្តនា
នាជិតខាងជាប់ជាមួយខេត្តបាត់ដំបង។ ហើយក្នុងនោះក៏មានវត្តមានពីក្រុមកីឡាករអុំទូកនិងក្រុមម៉ូតូហោះមកពីប្រទេសថៃ ដែលជាខេត្តភូមិផងជាប់ជាមួយនិងខេត្តបាត់ដំបងផងដែរ។

ការរៀបចំពិនូវធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងឆ្នាំនេះនិងប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទទី១៤-១៥កើតខែអស្សុជ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនិងថ្ងៃទី៩ និងទី១០ខែតុលាឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង