**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

កម្ពុជា-វៀតណាម ធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យអប់រំ កម្រិតឧត្តមសិក្សា

ភ្នំពេញ៖ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ សីហា បានអញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ងឿន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ និងជាតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមពិព័រណ៍អប់រំវៀតណាម ក្នុងឱកាសសប្តាហ៍វប្បធម៌វៀតណាម។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការពង្រឹងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្តមសិក្សានៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ដែលទាក់ទងនឹងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ ដែលភាគីនៃប្រទេសទាំងពីរនៅតែបន្តអនុវត្ត បើទោះបីជាមានបញ្ហាកូវិដ១៩ កើតឡើងកន្លងមកក៏ដោយ។ចំពោះបញ្ហានិស្សិតអាហារូបករណ៍តំណាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរនឹងពិភាក្សាលម្អិតទៅលើកាស្នាក់នៅ ហូបចុក និងការជ្រើសរើសនិស្សិតដែលមានសមត្ថភាពទៅតាមជំនាញ និងតម្រូវការការងារនៅក្នុងប្រទេសនាបច្ចុប្បន្ន ភាគីទាំងពីរក៏បានពិភាក្សាផងដែរ ទៅលើការសិក្សាភាសាវៀតណាម ដល់និស្សិតកម្ពុជា មុននឹងចេញទៅសិក្សានៅប្រទេសវៀតណាម និងនិស្សិតវៀតណាម សិក្សាភាសាខ្មែរមុននឹងចេញមកសិក្សានៅប្រទេសកម្ពុជា ដើម្បីបង្កើននូវគុណភាពបណ្តុះបណ្តាលទៅតាមជំនាញនីមួយៗ ។

ឯកឧត្តម ពិត ចំណាន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រសួងអប់រំ និង
បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម ដែលដឹកនាំដោយឯកឧត្តមអនុរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលវៀតណាម ងឿន វ៉ាន់ ហ្វុក។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ពិត ចំណាន សង្ឃឹមថា តាមរយៈនៃកិច្ចប្រជុំទ្វេភាគីនាថ្ងៃនេះ ពិតជាបានបង្កើនប្រសិទ្ធភាពមួយកម្រិតថែមទៀតក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង