**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅ នៅបរិវេណខាងមុខ ឆៀងត្បូងប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន និងទេសភាពបៃតងស្រស់ស្អាតគ្រប់រដូវកាល នៅក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកម្សាន្តផងនោះ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅនាបរិវេណខាងមុខប្រាសាទអង្គរវត្ត (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។

លោកស្រី អាំង សុចិន្តា មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ជ្រុងខាងត្បូងនេះ ក្រុមការងារកំពុងដាំស្មៅ ចំណែកនៅតាមព្រំ មានដាំលម្អរទៅដោយដើមឈើ និងផ្កាព្រៃចម្រុះមួយចំនួន ក្រោមទំហំផ្ទៃដីចំនួន២៤,០០០ម៉ែត្រការេ។ រហូតមកដល់ដើមខែសីហានេះ ការងារសម្រេចបានប្រមាណ៣០ភាគរយហើយ ដោយចាប់ផ្តើមដំណើរការតាំងពីអំឡុងដើមខែកក្កដាមក គ្រោងចំណាយពេលវេលាចំនួន៤ខែទើបរួចរាល់។
លោកស្រីបន្តទៀតថា ក្រោយការងារដាំដុះស្មៅនៅបរិវេណនេះរួចរាល់ ទីនេះនឹងពោពេញទៅដោយវាលស្មៅស្រស់បំព្រង ហើយភ្ញៀវទេសចរអាចចូលមកថតរូបកម្សាន្តបាន ដោយអាចបញ្ជៀសការកកស្ទះចំនួនភ្ញៀវចូលទស្សនាប្រាង្គប្រាសាទបានមួយចំនួន ជាពិសេសទីតាំងខាងលើ អាចរៀបចំប្រារព្ធពិធីផ្សេងៗ ជំនួសឱ្យទីតាំងចំពីខាងមុខប្រាសាទអង្គរវត្ត។

សូមជម្រាបផងដែរថា វាលស្មៅខៀវខ្ចីទាំងនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ឬខាងក្រៅប្រាសាទ ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្រោចស្រព្វ ថែទាំ និងកាត់សម្អាតជាប្រចាំ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

អត្ថបទដែលជាប់ទាក់ទង