ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់

ការ៉ាកាស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មានវ៉េណេស៊ុយអេឡា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ២លើកជាប់ៗគ្នា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៣ ៣៤២នាក់។
តួលេខថ្មីក៏បង្ហាញផងដែរ ថាចំនួនអ្នករងរបួសមាន ១៦ ៤៧០នាក់ ខណៈដែលចំនួនអ្នកគ្មានផ្ទះសម្បែង កើនដល់ ១៧ ៣៤៥នាក់។
នៅក្នុងសុន្ទរកថារំលឹកខួបលើកទី ២១៥នៃទិវាឯករាជ្យជាតិវ៉េណេស៊ុយអេឡា ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានការពារសកម្មភាពរបស់រដ្ឋាភិបាលបន្ទាប់ពីការរញ្ជួយដី ចំពេលមានការខកចិត្តកាន់តែខ្លាំងពាក់ព័ន្ធការងារជួយសង្រ្គោះ។
លោកស្រីនិយាយថា លោកស្រីបានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងសន្តិសុខភ្លាមៗ ជាមួយការប្រកាសបង្កើតអង្គភាពយោធា ដើម្បីជួយដោះស្រាយភាពអាសន្ន និងគ្រោះមហន្តរាយ៕

