ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំឯកសារនិងសរុប នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការ នៅបន្ទប់ប្រជុំខេត្តសៀមរាប ទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកអនុគណៈកម្មការរៀបចំឯកសារនិងសរុប នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ និងពិនិត្យពិភាក្សាលើការងារអាទិភាពសម្រាប់រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥ នៅអំឡុងខែសីហា ឆ្នាំ២០២៦ខាងមុខនេះ៕

