**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង


ការ៉ាកាស៖ ក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិ កំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃទី២៨ ខែមិថុនា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើងជិតដល់១៥០០នាក់ហើយ។

ប្រធានសភាជាតិ លោក ចច រ៉ូឌ្រីហ្គេស (Jorge Rodriguez) បានប្រកាសធ្វើបច្ចុប្បន្នភាពទិន្នន័យចុងក្រោយបង្អស់ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង២០នាក់បន្ថែមទៀត ធ្វើឱ្យតួលេខសរុបកើនដល់១៤៥០នាក់។ ក្រៅពីនេះ មនុស្សចំនួន ៣១៥០នាក់បានរងរបួស ជនភៀសខ្លួនកើនឡើងដល់១២៧២១នាក់ និងមានអគារដួលរលំខ្ទេចខ្ទីទាំងស្រុងចំនួន៧៧៤ខ្នង នៅក្នុងរដ្ឋឆ្នេរជាតិឡាក្វៃរ៉ា (La Guaira) ដែលជាចំណុចកណ្តាលនៃគ្រោះមហន្តរាយនេះ។

ទោះជាយ៉ាងណា ក្ដីសង្ឃឹមថ្មីមួយបានកើតឡើង បន្ទាប់ពីក្រុមសង្គ្រោះបានកាយទាញយកបុរសជាឪពុក និងកូនប្រុសម្នាក់ ចេញពីគំនរអគារបាក់បែកទាំងរស់រានមានជីវិត។

លោកស្រី ឌេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសបង្កើតគណៈកម្មការប្រធានាធិបតី ដើម្បីចុះពិនិត្យ និងវាយតម្លៃលើសុវត្ថិភាពអគារដែលនៅសេសសល់ ព្រមទាំងបានសម្រេចផ្អាកការសិក្សារបស់សិស្សានុសិស្សរយៈពេលមួយសប្តាហ៍បន្ថែមទៀត។

លោកស្រីបន្ថែមថា បច្ចុប្បន្នប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅក្នុងរដ្ឋឡាក្វៃរ៉ា ត្រូវបានស្តារឡើងវិញបានប្រមាណ៧៥ភាគរយហើយ ខណៈកងកម្លាំងសង្គ្រោះបរទេសជាង២៦០០នាក់កំពុងសហការគ្នាយ៉ាងសកម្ម ជាមួយអ្នកស្ម័គ្រចិត្តក្នុងស្រុក ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាកង្វះខាតគ្រឿងចក្រធុនធ្ងន់ និងការរញ្ជួយដីបន្ទាប់បន្សំរាប់រយដង ដែលកំពុងបន្តគំរាមកំហែងដល់សុវត្ថិភាពប្រតិបត្តិការក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង