**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម


(ភ្នំពេញ)៖ អ្នកវិភាគនៅកម្ពុជាបានអំ​ពាវនាវដល់ប្រជាពល​រដ្ឋ និងពលករខ្មែរសូម​ពិចា​រណាឱ្យបាន​ហ្មត់ចត់ មុនសម្រេច​ចិត្តលួច​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេសថៃដោយខុសច្បាប់ ព្រោះនេះជាការប្រថុយប្រថានខ្ពស់ ដែលអាចនាំឱ្យពលករប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ការរើសអើង ការ​ចាញ់បោក​មេខ្យល់ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

លោកបណ្ឌិត យង់ ពៅ​ អ្នកជំនាញវិទ្យាសាស្ត្រន​យោបាយ នៃរាជបណ្ឌិ​ត្យសភាកម្ពុជា បាន​លើក​ឡើងថា ការឆ្លងដែនដោយ​ខុសច្បាប់ទៅ​ប្រទេ​ស​ថៃ គឺជាការ​ប្រថុ​យប្រ​ថាន​ខ្ពស់​បំផុត ព្រោះ​អាចប្រឈ​ម​នឹងការ​ចាប់ខ្លួន ការធ្វើទុក​បុកម្និញ និងគ្រោះ​ថ្នាក់ដល់​អាយុជីវិត ក្នុងអំឡុង​ពេលឆ្លងដែ​ន​ដោ​យ​ខុស​ច្បាប់។

លោកថ្លែងថា៖«ការឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុស​ច្បាប់មានការប្រថុយ​ប្រថានច្រើនណាស់ ទី១ គឺប្រថុយប្រថា​ននឹងអា​យុ​ជីវិតខ្លួ​នឯ​ងតែ​ម្តង គឺអាចប្រឈ​មនឹងត្រូវក្រុម​ទាហានថៃ ឬក្រុមអាជ្ញា​ធរថៃវាយ​ប្រហារ ឬបាញ់​ប្រហារ ដោយសារថៃមិនបានឱ្យតម្លៃទៅដ​ល់ជ​នជា​តិយើង​ទេ​»។

លោកបណ្ឌិតបានប​ញ្ជាក់ថា ក្រៅពីហានិ​ភ័យផ្នែកសុវត្ថិភាព ពលករដែល​ទៅធ្វើការដោយ​ខុសច្បាប់ក៏អាចរ​ងនូវកា​ររើ​សអើង ការ​កេងប្រ​វ័ញ្ចកម្លាំងពលកម្ម ការមិនទទួល​បានប្រា​ក់ឈ្នួលតាមកា​រសន្យា និងការបោក​ប្រាស់ពីសំ​ណាក់មេខ្យល់ ឬនិ​យោជកផ​ងដែរ។

ស្របគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានថា ពលករដែ​លលួច​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ថៃដោយខុ​សច្បាប់ អាច​ប្រឈមនឹងត្រូវ​ចាប់ខ្លួន ការធ្វើទុក​បុកម្និញ ការ​កេងប្រវ័ញ្ចកម្លាំង​ពលកម្ម និងការមិនទ​ទួល​បានប្រាក់ឈ្នួល បន្ទា​ប់ពីខិ​ត​ខំធ្វើ​ការអស់រ​យៈពេលយូរ។

លោកថ្លែងថា៖«សូមឱ្យបងប្អូនពលករខ្មែរដែលនៅតែចចេស ទទួចលួចឆ្លងដែនដោ​យខុសច្បាប់ទៅ​កាន់ប្រទេស​ថៃ ដើម្បីរ​កការងារ​ធ្វើសូម​ឱ្យបង​ប្អូន​គិ​​ត​ឡើងវិ​ញ ហើយខ្ញុំសូមបញ្ជាក់ថា ការ​ងារក្នុងស្រុ​ករបស់យើងក៏មានដែរ ដូច្នេះសូមឱ្យបងប្អូនស្វែងរកការងារ​នៅខ្មែរយើងធ្វើ ហើយ​ក៏អាច​ទទួល​កា​របណ្តុះប​ណ្តាលវិ​ជ្ជាជីវៈដោយឥត​គិតថ្លៃដែ​លរាជ​រដ្ឋាភិបាល ​តាមរយៈក្រសួង​ការងារ និងបណ្តុះ​បណ្តាលវិជ្ជា​ជីវៈលោ​កបានរៀបចំ»។

លោកបណ្ឌិតបានបន្ថែមថា ការរើសអើង ការប្រមាថ និងការបំពានលើសិទ្ធិមនុស្ស ក៏ជាបញ្ហាដែលពលករខុសច្បាប់អាចជួបប្រទះផងដែរ ជាពិសេស ស​កម្មភា​ពលួចឆ្លងដែនជា​បន្តបន្ទា​ប់ អាចជះឥទ្ធិពលអវិជ្ជមា​នដ​ល់កិត្តិយស និងមុខ​មាត់របស់​ប្រទេសជាតិ​ទាំងមូល​ទៀ​តផង។

អ្នកវិភាគទាំងពីរបានអំពាវនាវឱ្យបង​ប្អូនប្រជា​ពលរដ្ឋបោះបង់​គំនិតលួចឆ្លងដែន​ដោយខុ​ស​ច្បាប់ និងងាកមកស្វែងរ​កឱកាស​ការងារ ឬចូលរួមក​ម្មវិ​ធី​ប​ណ្តុះបណ្តា​​​លជំនាញវិជ្ជាជីវៈនៅក្នុង​ប្រទេស ដែលកំពុងត្រូវបា​នរាជរដ្ឋាភិបា​ល និងក្រសួងការ​ងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈ​ជំរុញយ៉ា​ង​សកម្ម ដើម្បី​កសា​ងអនាគតប្រ​កបដោយ​សុវត្ថិភាព ស្ថិរ​ភាព និងនិរន្ត​រភាព៕

អត្ថបទដែលជាប់ទាក់ទង