**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់

  ពីការ​ទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័ស​ពីប្រទេសនិងអង្គការអន្តរជាតិ​ជិត ​១៦០ ​ដល់​ការដែល​ប្រទេសជាង ​៦០ ​បានចូលរួម​”ក្រុមមិត្តភក្ដិនៃអភិបាលកិច្ចសកល”​យ៉ាង​សកម្ម​រហូតដល់​មេដឹកនាំបរទេសជាច្រើនរូប​ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ចិន​នាពេលថ្មី​ៗកន្លងទៅនេះ​បាន​សម្តែងការកោតសរសើរខ្ពស់​ហើយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្តជាក់ស្តែង ​។ ​ចាប់តាំងពី​បាន​លើកឡើង​គំនិតផ្តួចផ្តើម​អភិបាល​កិច្ច​សកល​កាលពី​ខែកញ្ញា ​ឆ្នាំ ​២០២៥ ​មក ​ហេតុអ្វីបានជា​គំនិតផ្តួចផ្តើមអភិបាល​កិច្ច​សកល​អាច​ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង​បែបនេះ ​? ​សៀវភៅស​ក្រោម​ចំណង​ជើង​«កសាង​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ទស្សនៈ ​គំនិតផ្តួចផ្តើម​និង​ប្រតិបត្តិការ​របស់ប្រទេសចិន»ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាលចិន​នៅថ្ងៃទី ​១៧ ​ខែ​មិថុ​នា​បាន​ផ្តល់ជាបង្អួច​សម្រាប់​មជ្ឈដ្ឋាន​ខាងក្រៅ​សង្កេតមើលនូវអច្ឆរិយនេះ ​។
សៀវភៅសនេះ​បាន​អធិប្បាយជាប្រព័ន្ធ​នូវ​បរិបទយុគសម័យ ​ខ្លឹមសារដ៏សម្បូរបែប​និង​អត្ថ​ន័យ​ដ៏សំខាន់​នៃ​គំនិតផ្តួចផ្តើម​អភិបាល​កិច្ច​សកល ​ហើយ​បាន​ពិពណ៌នាដោយ​គ្រប់​ជ្រុង​ជ្រោយ​អំពី​ការអនុវត្តជាក់ស្តែងដ៏សម្បូរបែប​របស់​ប្រទេសចិន​ក្នុងការ​ចូលរួម​កំណែ​ទម្រង់​​និង​កិច្ចកសាង​ប្រព័ន្ធអភិបាលកិច្ចសកល​ព្រមទាំង​អធិប្បាយ​យ៉ាងច្បាស់លាស់​ថែម​មួ​យ​កម្រិត​ទៀត​ពី​ទិសដៅ ​គោលជំហរជាគោលការណ៍​និង​ផែនការប្រតិបត្តិ​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​អភិបាលកិច្ចសកល​ដែល​មាន​អំណោយផលដល់សហគមន៍អន្តរជាតិ​ក្នុង​ការ​យល់​ដឹងកាន់តែល្អ​ចំពោះ​គុណតម្លៃ​នៃ​គំនិតផ្តួចផ្តើមអភិបាល​កិច្ច​សកល ​។
បច្ចុប្បន្ននេះ ​ស្ថានការណ៍អន្តរជាតិកំពុង​ឆ្លង​កាត់​ការប្រែប្រួលយ៉ាងស្មុគស្មាញ​និង​ស៊ី​ជម្រៅ​បំផុត​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទីពីរ​មក ​។ ​ឯកតោភាគីនិយម​និង​អនុត្តរ​ភាព​និយម​នាំមកនូវ​គ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ​ការធ្វើផ្ទុយពីសកលភាវូបនីយកម្ម​និង​គាំ​ពារ​
និយម​បាន​ងើប​ឡើងវិញ​ជាបន្តបន្ទាប់ ​ហើយបម្រែបម្រួលអាកាសធាតុ ​គម្លាតផ្នែកឌីជីថល​និង​ហានិភ័យ​នៃ​ការប្រើប្រាស់​យ៉ាង​ខុស​ទំនង​​នូវ​បញ្ញាសិប្បនិម្មិត​ជាដើម​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ​។ល។ ​អភិបាលកិច្ចសកល​កំពុង​ស្ថិតនៅ​ខណៈពេលគន្លឹះ ​ពោលគឺ ​បើមិនឆ្ពោះ​ទៅ​មុខ​ទេ ​វានឹងដើរថយក្រោយ ​។
ក្នុងគ្រាដ៏គន្លឹះនេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បានលើកឡើងជាផ្លូវការ​នូវ​គំនិតផ្តួច​ផ្តើម​អភិបាលកិច្ចសកល​កាលពី​ខែកញ្ញា ​ឆ្នាំ ​២០២៥ ​ដោយ​បានផ្តួចផ្តើមឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិតស្នូល​ចំនួនប្រាំ ​គឺ ​សមភាពខាងអធិបតេយ្យភាព ​ការ​គោរពច្បាប់អន្តរជាតិ ​ការ​អនុវត្ត​ពហុភាគីនិយម ​ការផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព​និង​ផ្តោត​លើ​ទិស​ដៅ​ប្រតិបត្តិការ ​ដែលបានផ្តល់ជាផែនការចិន​សម្រាប់​ឆ្លើយតប​នឹង​បញ្ហាយុគ​សម័យ​ថា​”តើត្រូវកសាងប្រព័ន្ធអភិបាលកិច្ចសកល​យ៉ាងណា​និង​តើ​ត្រូវ​ធ្វើឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹត​ភាព​តាមរយៈកំណែទម្រង់តាមរបៀបណា ​”។ ​ក្នុងរយៈពេល​ជាង ​៩ ​ខែ​កន្លង​មក ​គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល​បាន​ប្រែ​ក្លាយ​ពី​ផែនការចិន​ទៅជា​ការអនុវត្ត​ជាក់​ស្តែង​អន្តរជាតិ​ដែល​បង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លា​ពីមួយថ្ងៃទៅមួយថ្ងៃ ​។
ពិភពលោកដ៏ធំល្វឹងល្វើយ ​មានបញ្ហាក៏ច្រើនណាស់​ដែរ ​។ ​តើ​ប្រព័ន្ធអភិបាលកិច្ចសកល​បែប​ណា​ដែល​មាន​អំណោយផល​ដល់​ពិភពលោក​និង​ប្រជាជននៃបណ្តាប្រទេសនានា ​? ​គោ​ល​គំនិត​ដែល​ប្រទេសចិន​បានប្រកាន់ខ្ជាប់ជានិច្ច ​គឺ ​”ពិភាក្សាជាមួយគ្នា ​កសាង​ជា​មួយ​គ្នា​និង​ចែក​រំលែក​ជាមួយគ្នា” ​។ ​ពីការផ្តួចផ្តើមឱ្យ​បង្កើត​អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ​ដល់​ការ​លើកឡើង​«គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិមិ្មត» ​រហូត​ដល់​ការសម្រុះសម្រួល​និង​បញ្ចុះកម្តៅ​នៃ​បញ្ហាចំណុចក្តៅអន្តរជាតិ ​ប្រទេសចិនបាន​បន្ត​បង្កើ​ត​ជាវេទិកា ​ស្វែង​រក​បទពិសោធ​និង​ធ្វើជាគំរូ​សម្រាប់​ឆ្លើយតបនឹង​បញ្ហាដ៏លេចធ្លោ​ក្នុង​អភិ​បាលកិច្ច​សកល ​។
បច្ចុប្បន្ននេះ ​ពិភពលោក​មានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ​ការវិវឌ្ឍពី​ភាព​ច្របូក​ច្រ​បល់​ដល់​អភិបាលកិច្ចល្អ​មិនមែនជារឿងដែលងាយសម្រេច​បាន​ទេ ​។ ​ប្រទេសចិននឹង​បន្ត​ធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក ​អ្នករួមវិភាគ​ទាន​នៃការអភិវឌ្ឍរបស់ពិភពលោក ​អ្នក​គាំពារសណ្តាប់ធ្នាប់អន្តរជាតិ​និងជា​អ្នកផ្តល់​ផលិត​ផល​សាធារណៈ ​ហើយ​នឹង​ធ្វើការ​ជា​មួយ​បណ្តាប្រទេសនានា​ដើម្បី​ជំរុញ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គំនិត​ផ្តួចផ្តើម​អភិ​បាល​កិច្ច​សកល​ ​មិនបោះបង់ចោលប្រទេសណាមួយ​ឡើយ ​ក៏ដូចជាធ្វើឱ្យ​មហាគ្រួសារ​សហគមន៍​អន្តរ​ជាតិ​នេះ​សម្រេចបាននូវភាពឈ្នះ-ឈ្នះ ​៕​

អត្ថបទដែលជាប់ទាក់ទង