**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា


ការដឹកនាំរបស់ចិននៅក្នុងការផ្លាស់ប្តូរថាមពលសកល បានបើកទ្វារឱ្យប្រទេសកំពុងអភិវឌ្ឍស្វែងរកផ្លូវទៅកាន់ការអភិវឌ្ឍប្រកបដោយតុល្យភាព រវាងកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងការរស់នៅរបស់មនុស្សជាតិ។ នៅពេលដែលពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងវិបត្តិថាមពល ការអភិវឌ្ឍបៃតងបានក្លាយជាស្នូលនៃយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន ដែលក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុតលើពិភពលោក បានកំណត់ខ្លួនឯងជាអ្នកដឹកនាំស្នូលក្នុងដំណើរការផ្លាស់ប្តូរពិភពលោកទៅរកសេដ្ឋកិច្ចកាបូនទាប។ ការស្វែងយល់ពីសមិទ្ធផលនូវវិធីសាស្ត្រ និងការរួមចំណែករបស់ចិន គឺជាចំណេះដឹងមានតម្លៃ ដែលប្រទេសកម្ពុជាអាចប្រើប្រាស់ដើម្បីពន្លឿនការអភិវឌ្ឍបៃតងរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ចិនបានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដោយបានដាក់ចេញនូវគោលនយោបាយ “ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី” និងគោលដៅ “30•60” ស្ដីពីការបញ្ចប់ការបញ្ចេញកាបូននៅឆ្នាំ ២០៦០ ។ ការខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយចិនឱ្យក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងរថយន្តអគ្គិសនី ដែលគ្របដណ្ដប់ទំហំផលិតកម្មដ៏ធំ ហើយបណ្ដាលឱ្យថ្លៃដើមនៃបច្ចេកវិទ្យាទាំងនេះធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក។

ការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីរបស់ចិន បានកាត់បន្ថយថ្លៃដើមនៃបន្ទះសូឡា និងរថយន្តអគ្គិសនីនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រទេសដែលមានដើមទុនតិច ក៏អាចប្រើប្រាស់ថាមពលស្អាតបានដែរ។ ជាមួយគ្នានេះ ចិនបានបង្កើតប្រព័ន្ធឧស្សាហកម្មបៃតងគ្រប់ជ្រុងជ្រោយ ដោយរាប់ចាប់ពីការផលិតថ្មផ្ទុកថាមពល ប្រព័ន្ធបន្ទះសូឡា រហូតដល់ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអគ្គិសនីបៃតង ដែលគាំទ្រដោយការវិនិយោគយ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ សេនារីយោនៃការផ្លាស់ប្តូរនេះ គឺជាសក្ខីភាពថ្លៃថ្នូ ដែលសន្យាបង្ហាញថា ការការពារបរិស្ថាន និងការកំណើនសេដ្ឋកិច្ច អាចដំណើរការជាមួយគ្នា​បាន​។​

ការអភិវឌ្ឍបៃតងរបស់ចិន មិនត្រឹមតែផ្ដោតតែលើធម្មជាតិប៉ុណ្ណោះទេ ថែទាំងមានភាពខ្លាំងក្នុងការផ្គត់ផ្គង់ ដែលចិនបានលើកកម្ពស់បច្ចេកវិទ្យាបៃតង ដោយធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍​ និងប្រទេសអភិវឌ្ឍន៍ ស្ថិតក្នុងស្ថានភាពអំណោយផលដើម្បីពន្លឿនការផ្លាស់ប្តូរ​ថាមពល។ ការចូលរួមរបស់ចិនក្នុងក្របខ័ណ្ឌ SDGs របស់អង្គការសហប្រជាជាតិ ការផ្ដល់បច្ចេកវិទ្យា ការវិនិយោគ និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងបរិស្ថាន ដែលទាំងអស់នេះ បង្ហាញពីរូបភាពរបស់ប្រទេសដែលប្ដេជ្ញាចិត្តប្រឆាំងការផ្លាស់ប្ដូរអាកាសធាតុ ក្នុងឆាកអន្តរជាតិ។ លើសពីនេះទៀត ចិនបានបង្កើតក្របខ័ណ្ឌនៃ “ខ្សែក្រវ៉ាត់ និងផ្លូវបៃតង” ហើយបានវិនិយោគយ៉ាងសកម្ម និងកសាងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ថាមពល និងប្រព័ន្ធបណ្ដាញអគ្គិសនីក្នុងប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ ភាពប្លែកដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងដំណើរការទាំងនេះ គឺប្រទេសទទួលមិនត្រឹមតែទទួលបានហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលបានការបណ្ដុះបណ្ដាលជំនាញ ការបង្កើតការងារ និងការចែករំលែកបច្ចេកទេសក្នុងស្រុកផងដែរ ដែលជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសកម្ពុជាស្ថិតក្នុងទីតាំងដ៏ល្អ ដើម្បីទទួលយកបទពិសោធន៍ ជំនាញ និងការវិនិយោគបៃតងរបស់ចិន។ ការទទួលបាននូវបន្ទះសូឡាដែលមានថ្លៃទាប ប្រព័ន្ធផ្ទុកថាមពល និងរថយន្តអគ្គិសនី ដែលជំរុញដោយទំហំផលិតកម្មរបស់ចិន បានធ្វើឱ្យកម្ពុជាអាចទទួលបានបច្ចេកវិទ្យាទាំងនេះក្នុងតម្លៃសមរម្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូល។ ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យ​ថាមពល​​កកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបៃតង នឹងជួយកម្ពុជាបង្កើនសន្តិសុខថាមពល លើកកម្ពស់ការការពារបរិស្ថាន និងបង្វែរការអភិវឌ្ឍសេដ្ឋកិច្ចទៅជាគំរូប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេស សសរស្ដម្ភទីប្រាំស្ដីពីការអភិវឌ្ឍធនធានមនុស្ស និងសង្គម។

សមិទ្ធផលនៃការធ្វើបរិវត្តកម្មបៃតងរបស់ចិន គឺជារឿងពិត មាននិន្នាការ ហើយប្រព័ន្ធទូទៅ។ ចំណេះដឹងដែលចិនចែករំលែក គឺមិនត្រឹមតែជំរុញឱ្យពិភពលោកខាងក្រៅប្ដូរទៅរកសេដ្ឋកិច្ចកាបូនទាបប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញប្រទេសដូចជាកម្ពុជាថា ផ្លូវទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព គឺអាចដើរបាន ប្រសិនបើឆន្ទៈ ការប្ដេជ្ញា និងកិច្ចសហប្រតិបត្តិការត្រូវវាយតម្លៃ ហើយអនុវត្ដតាមជំហានហ្មត់ចត់ ដោយផ្ដោតលើផលប្រយោជន៍ប្រជាជននិងជាតិ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

អត្ថបទដែលជាប់ទាក់ទង