**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលរួមគ្នាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

កិច្ចពិភាក្សានេះ ផ្ដោតសំខាន់ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ពិសេសពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្លូវចិត្តជាដើម។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើសេចក្តីរាយការណ៍មួយចំនួនពាក់ព័ន្ធនឹងវឌ្ឍនភាពការងាររបស់ខេត្តកំពង់ស្ពឺ ដោយពេលបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាងឱ្យមានភាពរីកចម្រើន ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងឆាប់រហ័សស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។ ចំពោះវិស័យសុខាភិបាល រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលានិងប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងប័ណ្ណសមធម៌ និងធ្វើការអប់រំផ្សព្វផ្សាយអំពីបញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់។ រីឯវិស័យការងារ ក្នុងខេត្តកំពង់ស្ពឺ គឺនាពេលបច្ចុប្បន្នរោងចក្រសហគ្រាសមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអ្នកវិនិយោគមានការជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះបញ្ហាប្រឈមវិញ គឺរដ្ឋបាលខេត្តកំពុងមានកង្វះខាតទៅលើកម្លាំងពលកម្ម ដែលជាតម្រូវការចាំបាច់បំផុត។

ក្រោយស្តាប់របាយការណ៍ដោយយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធរួចមក, លោកជំទាវ ឡោក ខេង បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសលើសេវាសុខាភិបាល និងវិស័យការងារ។

លោកជំទាវប្រធាន ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធខិតខំធ្វើការអប់រំផ្សព្វផ្សាយពីការបង្ការជំងឺមិនឆ្លង ក្នុងនោះអប់រំឱ្យពួកគាត់ដែលមានជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺផ្លូវចិត្តជាដើមជូនពលរដ្ឋ ដោយពន្យល់ពួកគាត់ឱ្យបានយល់ចាប់ផ្តើមធ្វើទម្លាប់ហាត់ប្រាណ ហូបអំបិលតិច ស្ករតិច ខ្លាញ់តិចជាដើម។

ដោយឡែក ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស លោកជំទាវប្រធាន ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្ត ត្រូវខិតខំពង្រឹងនូវជំនាញស្របទៅតាមទីផ្សារការងារ និងត្រូវខិតខំធ្វើការទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីទទួលបាននូវឱកាសកម្មសិក្សាដល់សិស្ស និស្សិតទាំងអស់ ជាពិសេសទំនាក់ទំនងក្នុងការស្វែងរកការងារធ្វើជូនដល់សិស្ស និស្សិតគ្រប់រូប ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យយុវជនរៀនបានចប់ មានចំណេះ ជំនាញ និងអាចមានការងារធ្វើ តាមគោលការណ៍របស់សម្តេចធិបតី។ មួយវិញទៀតត្រូវព្យាយាមអូសទាញយុវជនដែលធ្លាប់ធ្វើចំណាកស្រុកទៅក្រៅប្រទេស និងសិស្សដែលបានរៀនចប់ ហើយមានការងារធ្វើល្អប្រសើរមកធ្វើជាសកម្មជនដើម្បីចុះទៅជួយផ្សព្វផ្សាយដល់យុវជននៅតាមភូមិ ឃុំសង្កាត់របស់ខ្លួនរស់នៅ ឬក៏មិត្តភក្តិដែលធ្វើចំណាកស្រុកឱ្យត្រឡប់មកចូលរៀន តាមរយៈការបង្កើតជាវីដេអូខ្លីៗផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាឱកាសការងារនិងទទួលបានប្រាក់ចំណូល ដើម្បីផ្សព្វផ្សាយទៅដល់យុវជនដទៃទៀត ដែលមិនទាន់មានជំនាញឱ្យងាកមករៀនសូត្រទាំងអស់គ្នា ដើម្បីឈានទៅធ្វើឱ្យសម្រេចបាននូវគោលនយោបាយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រនិងរងហានិភ័យឱ្យបានចំនួន ១លាន ៥សែននាក់ ដើម្បីឈានទៅផ្តល់ឱកាសការងារធ្វើការកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកកាត់បន្ថយនូវការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង