**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

ថ្នាក់ដឹកនាំកំពូល​នៃបក្សនិងរដ្ឋ​ទាំងពីរចិននិង​កូរ៉េ​ខាង​ជើង​​បាន​ពិភាក្សា​គ្នាអំពី​ផែនការ​អភិ​វឌ្ឍន៍​នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង ​អញ្ជើញចូលរួម​សកម្មភាព​ជា​ច្រើន​លើក​ជាមួយ​គ្នា​និង​រួមគ្នា​ដាំដើមឈើFir​ដែលជានិមិត្តរូប​នៃការ​បន្តវេន​ចំណង​មិត្ត​ភាព​ទៅគ្រប់ជំនាន់ ​​។ល។ ​តប​តាមការអញ្ជើញ​របស់​​​​លោក Kim Jong-un ​​អគ្គលេខាធិការនៃ​គណកម្មាធិការ​មជ្ឈិម​បក្សពលករ​កូរ៉េខាងជើង​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​កូរ៉េ​ខាង​ជើង ​លោក Xi ​Jinping ​អគ្គ​លេខាធិការនៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និងជា​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើ​ញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅ​កូរ៉េខាងជើង​ពីថ្ងៃទី៨​ដល់ថ្ងៃទី៩​ខែមិថុនា ។ ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ ​ថ្នាក់ដឹកនាំកំពូល​នៃបក្ស​និងរដ្ឋ​ទាំងពីរ​បានធ្វើ​ការរចនាកំពូល​និង​ណែ​នាំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​ចិន-កូរ៉េខាងជើងក្នុង​យុគសម័យថ្មី ​ហើយ​បានឯក​ភាព​គ្នាថា ​ត្រូវឈរលើ​មុំ​នៃ​យុទ្ធសាស្ត្រ​ស្តីពីអនាគតនិង​ជោគវាសនា​នៃសង្គមនិយម ​ដើម្បី​ក្តាប់​ជាប់​និន្នាការ​យុគសម័យ​ និង​ជំរុញ​ឱ្យ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​ទទួល​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​កម្រិតខ្ពស់ ។ ​កាសែត​«Rodong ​Sinmun»​របស់​កូរ៉េខាងជើង​បានចុះផ្សាយ​វិចារ​ណ​កថា​ថា ​”ដំណើរទស្សនកិច្ច​របស់​លោកXi ​Jinping ​លើកនេះ​មានអត្ថន័យ​យ៉ាង​ស៊ី​ជម្រៅ​និង​វែង​ឆ្ងាយ” ​”ទំនាក់ទំនងដ៏​​មេត្រីភាព​​កូរ៉េខាងជើង-ចិន​ដែលកំពុង​ទទួល​ការ​អភិវឌ្ឍ​យ៉ាង​ស៊ី​ជម្រៅជា​បន្ត​បន្ទាប់​​មានកម្លាំងជីវិត​ដ៏​ខ្លាំងក្លា” ។
បច្ចុប្បន្ននេះ​ បម្រែបម្រួល​និម្មាបនកម្ម​សកល​១០០​ឆ្នាំ​កំពុងវិវត្តន៍​យ៉ាងឆាប់រហ័ស ។ ​ទាំង​ចិ​ន​និង​កូរ៉េខាងជើង​សុទ្ធតែប្រកាន់ខ្ជាប់​​ការប្រមូល​ផ្តុំ​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ឱ្យបានល្អ ​ហើយ​បន្តព្យាយាម​ឆ្ពោះទៅមុខ​តាមផ្លូវ​សង្គមនិយម ។ ​ចិនបានសម្រេច​ការ​ចាប់ផ្តើម​ដ៏ល្អប្រសើរ​ក្នុង​ការ​អនុវត្ត​“ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥” ​ហើយ​កំពុងខិតខំ​ប្រឹ​ង​ប្រែង​​ត្រួសត្រាយ​ស្ថានការណ៍ថ្មី​នៃការកសាង​ទំនើបកម្មតាម​បែបផែនចិន ។ ​សមាជ​លើក​ទី៩នៃបក្ស​ពលករ​កូរ៉េខាងជើង​​បានប្រារព្ធ​ធ្វើឡើង​​ដោយជោគជ័យ ​ដែល​បាន​គ្រោង​ផែន​ការ​ជា​យុទ្ធសាស្ត្រ​និងធ្វើ​ការរៀបចំ​ចាត់តាំង​ដ៏សំខាន់ចំពោះ​​ការអភិវឌ្ឍ​រយៈពេលវែង​នៃ​កិច្ច​​ការ​បក្ស​និងរដ្ឋ​កូរ៉េខាងជើង ​ហើយ​ចាប់ដំណើរការនូវ​​ដំណាក់កាលថ្មី​នៃការអភិវឌ្ឍ​សង្គម​និយ​ម​ដោយ​គ្រប់ជ្រុងជ្រោយ​របស់កូរ៉េ​ខាងជើង ។
មិត្តភាពប្រពៃណី​ចិន-កូរ៉េខាងជើង​បានបន្តវេន​ទៅ​គ្រប់​ជំនាន់​​ក្នុងការពិសោធន៍នៃ​បម្រែ​បម្រួ​ល​​ស្ថានការណ៍​អន្តរជាតិ​ ​បញ្ហា​គន្លឹះគឺ​ដោយមកពី​​ការចង្អុល​បង្ហាញ​ទិស​ដៅ​របស់​ថ្នាក់​ដឹក​នាំកំពូល ។ ​លោក Xi ​Jinping ​អគ្គលេខាធិការនៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​ថ្លែងថា ​ភាគីចិន​រីករាយរក្សា​ការប្រាស្រ័យ​ទាក់ទងខាង​យុទ្ធសាស្ត្រ​យ៉ាងជិតស្និទ្ធ​ជា​មួយលោក ​Kim Jong-un ​​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សពលករ​កូរ៉េ​ខាង​ជើ​ង ​ដើម្បីដឹកនាំ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​ឱ្យ​ឆ្ពោះទៅរក​កម្ពស់ថ្មី​ជាបន្តបន្ទាប់ ។ ​ភាគី​ចិន​ក៏បាន​លើកឡើងថា ​នឹង​ចាត់​ទុក​ខួបទី៦៥ឆ្នាំនៃ​ការចុះហត្ថលេខាលើ​«សន្ធិសញ្ញា​មិត្ត​ភាព​សហប្រតិបត្តិការ​និងទំនុក​បម្រុងគ្នារវាង​​​ចិននិង​កូរ៉េខាងជើង»ជា​កាលានុវត្តភាព​មួយ​ ដើម្បី​រៀបចំ​សកម្មភាពរំលឹក​ឱ្យ​បានឱឡារិក ។ ​ត្រូវពង្រីក​និងជំរុញ​ការប្រាស្រ័យ​ទាក់ទង​ដ៏​មេ​ត្រី​ភាព​ក្នុង​គ្រប់ស្រទាប់ថ្នាក់​និងគ្រប់វិស័យ​រវាងបក្ស​ទាំងពីរ ដើម្បី​ធ្វើឱ្យស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​និងរៀនសូត្រពីគ្នា​ទៅវិញទៅមក​នូវបទពិសោធ​ក្នុងការគ្រប់គ្រងបក្ស​និង​អភិ​បាល​កិច្ច ។ ​ត្រូវបង្កើន​ការផ្លាស់ប្តូរ​ផ្នែក​​ការទូត ​ការអនុវត្តច្បាប់​និងកងទ័ព ។ល។​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃភាគី​ទាំងពីរ​មាន​ទំនាក់ទំនង​​ជាញឹកញាប់ ​នឹងពង្រឹង​យ៉ាងខ្លាំងនូវ​ការ​កសាង​ទំនុក​ចិត្ត​ខាងនយោបាយ​ចិន-កូរ៉េខាងជើង​ ដើម្បី​បំពេញបន្ថែម​កម្លាំងចលករ​ដ៏​ខ្លាំង​ក្លា​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាងបក្សនិង​រដ្ឋទាំងពីរ ។
ក្នុងនាមជា​ប្រទេសជិតខាង​សង្គមនិយមដ៏​មេត្រី​ភាព ​ចិននិងកូរ៉េខាងជើង​មាន​ការ​ស្វែង​រក​ដូចគ្នា​ក្នុងការជំរុញ​សន្តិសុខ​យូរអង្វែង​ក្នុងតំបន់ និង​សន្តិភាព​និងស្ថិរភាព​ពិភពលោក ​។ ​ប្រ​ឈម​មុខ​នឹងស្ថានការណ៍​អន្តរជាតិដែល​មានភាព​ប្រែ​ប្រួល​និង​រង្គោះ​រង្គើ​ខ្លាំង​ ភាគី​ទាំង​ពីរ​ត្រូវ​បង្កើន​ការសម្របសម្រួល​និងការសហការគ្នា​ខាងយុទ្ធសាស្ត្រ ​ដើម្បី​គាំ​ពារ​យ៉ាង​មុត​មាំ​នូវ​អធិបតេយ្យភាព ​សន្តិសុខ​និងផលប្រយោជន៍​អភិវឌ្ឍន៍រៀងៗ​ខ្លួន ​ក៏ដូចជា​រួម​គ្នាគាំ​ពារ​សន្តិ​ភាពនិង​ការអភិវឌ្ឍ​ក្នុងតំបន់ ។
មានតែវាយោបក់​បោកខ្លាំងទើបអាច​ដឹងពីភាពស៊ូទ្រាំ​នៃស្មៅ ​មាន​តែ​ក្នុ​ងកាលៈទេសៈ​នៃ​ការ​លំបាក​ទើប​ស្គាល់​ពី​មិត្តភក្តិ​ពិត​ប្រាកដ​។ ​ឈរ​នៅ​ទីចាប់ផ្តើមថ្មី ​ចិននិង​កូរ៉េ​ខាង​ជើង​កំពុង​អនុវត្ត​ជាក់ស្តែង​នូវ​គំនិត​ឯកភាពរួម​ដ៏សំខាន់​របស់​​ថ្នាក់ដឹកនាំ​កំពូល​នៃប្រទេស​ទាំង​ពីរ ​នាវាយក្សនៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​ប្រាកដជានឹង​ព្យាយាម​បោះជំហាន​ទៅ​មុខ​យ៉ាង​ក្លាហាន ​ដើម្បីរួមចំណែក​កាន់តែធំ​ដល់ការជំរុញ​សន្តិភាព ស្ថិរភាព ​​ការអភិវឌ្ឍ​និង​វិបុល​ភាពក្នុង​តំបន់​រហូតដល់​ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង