**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

ចិនបញ្ជូនអវកាសយានិក៣នាក់ ទៅកាន់ស្ថានីយអវកាស ដោយក្នុងចំណោមនោះ ម្នាក់នឹងត្រូវស្នាក់នៅដល់១ឆ្នាំ

ចិន៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ​​ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ចិនបានបញ្ជូនអវកាសយានិក៣នាក់ ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ដោយក្នុងចំណោមនោះ ម្នាក់នឹងត្រូវស្នាក់នៅដល់១ឆ្នាំ ដែលជាកំណត់ត្រារយៈពេលវែងបំផុតសម្រាប់ប្រទេសចិន។

ការស្នាក់នៅ​រយៈពេលដ៏យូរបែបនេះ នឹងជួយដល់ការសិក្សាអំពីសរីរវិទ្យាមនុស្សក្នុងរយៈពេលវែង​នៅក្នុងទីអវកាស ស្របពេលដែលទីក្រុងប៉េកាំង បោះជំហានឆ្ពោះទៅសម្រេចមហិច្ឆតានៃការបញ្ជូនមនុស្សទៅកាន់ផ្ទៃព្រះចន្ទ ឱ្យបាននៅត្រឹមឆ្នាំ២០៣០។

អវកាសយានិកចិនទាំង៣រូប បានហោះឡើងពីផ្ទៃផែនដីកាលពីវេលាម៉ោង ១១យប់ថ្ងៃអាទិត្យ តាមរយៈយានអវកាស Shenzhou-23 ដែលបំពាក់លើរ៉ុក្កែតអវកាស Long March-2F Y23 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។ ក្នុងចំណោមអ្នកទាំង៣ ម្នាក់នឹងស្នាក់នៅលើស្ថានីយអវកាស Tiangong រយៈពេល១ឆ្នាំ។

មកទល់ឥឡូវ ចិនបានបញ្ជូនក្រុមអវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ជាង១០ជើងហើយ ប៉ុន្តែបេសកកម្មលើកនេះ គឺចំពោះមុខការពន្លឿន ការរត់ប្រឡងប្រណាំងគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីទៅកាន់ឋានព្រះចន្ទ។

អាមេរិកបានដាក់គោលដៅ​ចេញបេសកកម្មបញ្ជូនមនុស្សត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៨ ដែលលឿនជាងចិន២ឆ្នាំ។ សហរដ្ឋអាមេរិក ចង់បង្កើតវត្តមានរយៈពេលវែងនៅលើឋានព្រះចន្ទ ដើម្បីបម្រើជាមូលដ្ឋានគ្រឹះឆ្ពោះទៅដល់ការរុករករបស់មនុស្សនៅឯភពអង្គារ (Mars) ថែមទៀត។ លើកចុងក្រោយ ដែលអាមេរិកបានបញ្ជូនមនុស្សទៅជាន់លើផ្ទៃព្រះចន្ទ គឺកាលពីឆ្នាំ១៩៧២ ក្នុងបេសកកម្ម ​Apollo 17។

គួរបញ្ជាក់ថា មកទល់ពេលនេះ ចិនធ្លាប់តែសម្រេចបានការបញ្ជូនយានរ៉ូបូតទៅកាន់ព្រះចន្ទប៉ុណ្ណោះ ប៉ុន្តែការចេញបេសកកម្ម Shenzhou ជាបន្តបន្ទាប់ដោយជោគជ័យ គូសរំលេចពីភាពប្រសើរឡើងយ៉ាងឆាប់រហ័សនៃសមត្ថភាពវិស័យអវកាសរបស់ចិន។ កាលពីខែមិថុនា ឆ្នាំ២០២៤ ចិនបានក្លាយជាប្រទេសដំបូងគេ ដែលបាននាំយកគំរូតាងពីផ្ទៃព្រះចន្ទ នៅចំហៀងដែលមិនបែរមក​រក​ផែនដី ដោយប្រើប្រាស់យានរ៉ូបូត។ ប្រសិនបើចិនសម្រេចជោគជ័យ ក្នុងការបញ្ជូនមនុស្សទៅដល់មុនឆ្នាំ២០៣០ ពោលគឺលឿនជាង​ពេលកំណត់ នោះវានឹងជួយជំរុញផែនការរបស់ចិន ក្នុងការបង្កើតមូលដ្ឋានអចិន្រ្តៃយ៍មួយលើឋានព្រះចន្ទ នៅត្រឹមឆ្នាំ២០៣៥ ក្រោមកិច្ចសហការជាមួយរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង