រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលថវិកានិងអំណោយសប្បុរសធម៌ពីក្រុមហ៊ុនឯកជន ដើម្បីប្រគល់ជូនបងប្អូនវីរៈកងទ័ពឈរជើងជួរមុខ

ឧត្តរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញទទួលថវិកានិងអំណោយសប្បុរសធម៌ ពីប្រតិភូក្រុមហ៊ុនឆេមពានគ្រុប ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមឆេមពានគ្រុប និងឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដើម្បីប្រគល់ជូនបងប្អូនវីរៈកងទ័ពឈរជើងជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្តឧត្តរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវអ្នកឧកញ៉ា អគ្គនាយិកា និងឯកឧត្តមបណ្ឌិត ព្រមទាំងប្រតិភូក្រុមហ៊ុនទាំងអស់ ដែលតែងតែគិតគូរ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ស្មារតី និងជីវភាពរបស់បងប្អូនកងទ័ពជួរមុខនាពេលនេះ។
គួរបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលក្រុមហ៊ុនឆេមពានគ្រុប ប្រគល់ជូនបងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដីនៅសមរភូមិជួរមុខ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនាពេលនេះ រួមមាន៖ ១.ភេសជ្ជ:ឆេមពាន ចំនួន ៧០០ កេស, ២.អង្គភាពទ័ពទាំង៥ ថវិកា ៤០ លានរៀល, ៣.សាងសង់របងពន្ធនាគារខេត្ត ថវិកា ១៣ ៦១០ ដុល្លារអាម៉េរិក, ៤.ជូនថវិកាដល់វីរកងទ័ពដែលបានចូលរួម ថវិកា ២ លាន ៥ សែនរៀលផងដែរ៕

