**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

លោកបណ្ឌិត ម៉ិញ បានកុសល អញ្ជើញក្នុងសិក្ខាសាលាស្តីពីការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ ដែលមានរយៈពេល ៥ថ្ងៃ


ភ្នំពេញ៖ លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលពន្ធដារអូស្ត្រាលី (Australian Taxation Office) ក្រោមគម្រោង «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» (Mekong Australia Partnership on Transnational Crime -MAP-TNC)។

សិក្ខាសាលានេះ ផ្ដល់ជូនថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ សរុប៤០រូប ដែលអញ្ជើញមកពីស្ថាប័ន អនុវត្តច្បាប់ពាក់ព័ន្ធ ដែលជាដៃគូផ្តល់កិច្ចសហការស៊ើបអង្កេតបទល្មើសពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ ដូចជា ក្រសួងយុត្តិធម៌, គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកស្រី Pennie Snowden, Assistant Commissioner នៃរដ្ឋបាលពន្ធដារអូស្ត្រាលី បានមានមតិស្វាគមន៍ដល់អង្គសិក្ខាសាលា និងបានគូសបញ្ជាក់អំពីការ ប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, បច្ចេកទេសស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់, កត្តាជំរុញឱ្យមានបទល្មើស ហិរញ្ញវត្ថុនិងនិន្នាការថ្មីៗ និងនីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ រួមទាំងកិច្ចពិភាក្សាករណីសិក្សាជាក់ស្តែងផងដែរ។

ជាមួយគ្នានេះ លោកស្រី Stephanie Chow លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានមតិចំណាប់អារម្មណ៍អំពីទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហការក្នុងក្របខ័ណ្ឌក្រោម «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» ដែលផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់មកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ លើកិច្ចការងារស៊ើបអង្កេត និងបង្រ្កាបបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់។

ជាកិច្ចបន្ទាប់នៅក្នុងមតិចំណាប់អារម្មណ៍ លោកបណ្ឌិត ម៉ិញ បានកុសល បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលពន្ធដារអូស្ត្រាលី ដែលបានសហការរៀបចំសិក្ខាសាលានេះ ជូនថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ មកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ និងសង្ឃឹមជឿជាក់ថា កិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលពន្ធដារអូស្ត្រាលី នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានរំលឹកអំពីសាវតារ កិច្ចដំណើរការ និងលទ្ធផលការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលសម្រេចបាននាពេលកន្លងមក និងបានលើកឡើងពីការផ្តល់កិច្ចសហការល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌, ស្ថាប័នអយ្យការ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាដើម។
តាមរយៈការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញពីរដ្ឋបាលពន្ធដារអូស្ត្រាលី និងកិច្ចពិភាក្សាលើករណីសិក្សា (Case Studies) នៅក្នុងសិក្ខាសាលារយៈពេល៥ថ្ងៃនេះ លោកបណ្ឌិតសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត លើការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់ ដូចជា សញ្ញាណនៃបទល្មើស, ការក្លែងបន្លំ, កត្តាជំរុញឱ្យមានបទល្មើស, គោលការណ៍សកលទាំង ១០ របស់ OECD ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងហិរញ្ញវត្ថុ, ទិដ្ឋភាពទូទៅនិងអំណាចរបស់រដ្ឋបាលពន្ធដារអូស្ត្រាលី, ការប្រើប្រាស់ព័ត៌មានសម្ងាត់ហិរញ្ញវត្ថុ, កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, សេដ្ឋកិច្ចស្រមោល, បច្ចេកទេសស៊ើបអង្កេត, នីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបទពិសោធជាក់ស្តែងរបស់ប្រទេសអូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង