**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

រថយន្តពេទ្យចល័តអំណោយពីមិត្តចិន នាំក្តីសង្ឃឹមដល់កុមារកម្ពុជានៅស្រុកបាភ្នំ

(ព្រៃវែង) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ អមដោយរថយន្តពេទ្យចល័តទំនើបដែលមានសមត្ថភាពក្នុងការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតដែលជាអំណោយដ៏ថ្លៃថ្លាពីមិត្តចិន ក្រុមគ្រូពេទ្យជំនាញកម្ពុជា-ចិនបានចុះមក ពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃជូនសិស្សានុសិស្សកម្ពុជាជាច្រើននាក់នៅឃុំស្ពឺ«ក» ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ នេះជាបេសកកម្មមនុស្សធម៌លើកទី៤ដែលរថយន្តពេទ្យចល័តទំនើបនេះបានចុះទៅដល់មូលដ្ឋានផ្ទាល់ របស់ប្រជាជនក្នុងបេសកកម្មបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជានិង ចិន។

តាងនាមឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យសុខភាពពេញ១ថ្ងៃនេះ លោកវេជ្ជបណ្ឌិត វេជ្ជ ស៊ុយ សុវណ្ណារ៉ា  បានជម្រាបថា ក្រុមគ្រូពេទ្យជំនាញបានប្រើប្រាស់ឧបករណ៍អេកូសាស្រ្តទំនើបដែលបំពាក់នៅក្នុងរថយន្តពេទ្យ ចល័ត។ បច្ចេកវិទ្យាអេកូសាស្រ្តនេះគឺជាវិធីសាស្រ្តវេជ្ជសាស្ត្រទំនើបបំផុតមួយសម្រាប់ធ្វើរោគវិនិច្ឆ័យ និងស្វែងរក ភាពមិនប្រក្រតីនៃបេះដូងពីកំណើតលើកុមារ។ ជាក់ស្តែង ក្រោយការពិនិត្យសុខភាពបេះដូងជូនកុមារទាំង១៥៩៥នាក់នៅឃុំស្ពឺ«ក» ស្រុក បាភ្នំ ក្រុមគ្រូពេទ្យរកឃេីញកុមារមួយរូបមានខូចប្រឹសបេះដូង (Mitral Insufficiency grade 2/4) និង ម្នាក់ទៀតមានជំងឺបេះដូងពីកំណេីត  (infundibular VSD=3mm)។

ក្នុងនាមលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ លោក ជិន សាម៉ុន អភិបាលរងស្រុកបាភ្នំ បានមានប្រសាសន៍ថ្លែងនូវការដឹងគុណដល់ឯកឧត្តម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងលើការពិនិត្យជំងឺបេះដូងនៅតាមសាលារៀនទាំងអស់ក្នុង ឃុំស្ពឺ«ក»នេះ។ បន្ថែមពីលើនេះ លោកអភិបាលរងបានកត់សម្គាល់ឃើញថា អាណាព្យាបាលរបស់សិស្សានុសិស្ស សរុប១៥៩៥នាក់ បានសម្តែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបាននាំយកសេវាវេជ្ជសាស្ត្រទំនើបមកដល់មូលដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់រាជធានី ឬមន្ទីរពេទ្យធំៗ។

លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland និង លោក Zhang Shenyue តំណាងមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ បានយល់ស្របគ្នាថា រថយន្តដែលជាអំណោយរបស់សង្គមស៊ីវិលចិន តាមរយៈសមាគម មិត្តភាពកម្ពុជា-ចិន ពិតជាបានជួយដល់ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និង ចំណេះដឹងវិជ្ជាជីវៈដែលជាកត្តាសំខាន់ក្នុងការចូលរួមជាចំណែកនៅក្នុងការពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមបានថ្លែងថា តាមរយៈរថយន្តពេទ្យចល័តនិងក្រុមគ្រូពេទ្យកម្ពុជា–ចិន បេសកកម្មមនុស្សធម៌ពិតជាបាននាំយកទាំងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ក្តីសង្ឃឹម និងស្នាមញញឹមមកកាន់កុមារ និងប្រជាពលរដ្ឋនៅឃុំស្ពឺ«ក» ហើយនេះគឺជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបកម្ពុជា–ចិន ដែលមិនត្រឹមតែ ស្ថិតនៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរលើមូលដ្ឋាននៃការយក ចិត្តទុកដាក់ជាប់ជានិច្ចរបស់រដ្ឋបាលស្រុកបាភ្នំចំពោះជីវិត និងសុខុមាលភាពរបស់ប្រជាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង