**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

មន្រ្តីឧទ្យានុរក្សដែលបានពុលផ្សិតព្រៃ នៅខេត្តក្រចេះ មានសុខភាពល្អធម្មតាវិញហើយ

ក្រចេះ៖ អាជ្ញាធរនិងមន្ទីរបរិស្ថានខេត្តក្រចេះ បានការយកចិត្តទុកដាក់ថែទាំសុខភាព ចំពោះមន្រ្តីឧទ្យានុរក្សចំនួន៩នាក់ ដែលសង្ស័យបានបរិភោគផ្សិតពុល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងអំឡុងពេលបំពេញបេសកកម្ម ការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តក្រចេះ។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សទាំងអស់ ត្រូវបានបញ្ជូននិងពិនិត្យព្យាបាលជាសះស្បើយភ្លាមៗចំនួន៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំនួន៥នាក់។

នៅក្នុងថ្ងៃនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីយើងបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងមានសុខភាពល្អធម្មតាវិញហើយ។ ក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តក្រសចេះ និងអ្នកពាក់ព័ន្ធគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីបរិស្ថាន ដែលបានជួបប្រទះបញ្ហាសុខភាពក្នុងពេលបំពេញភារកិច្ច។

សូមបញ្ជាក់ថា ដើម្បីចូលរួមបង្កើនភាពបៃតង ការពង្រឹងការអនុវត្តច្បាប់ សកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានុរក្សត្រូវចុះល្បាតក្នុងព្រៃជ្រៅ ដែលជារឿយៗជួបប្រទះ គ្រោះថ្នាក់ធម្មជាតិ ប្រឈមនឹងជនល្មើស និងជំងឺដង្កាត់នានាជាច្រើនប្រភេទ។ កន្លងមក មន្ត្រីឧទ្យានុរក្សកម្ពុជាចំនួន ជាង១ពាន់ នាក់ កំពុងបង្ហាញទឹកចិត្តមោះមុត និងការលះបង់ខ្ពស់ ចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជារៀងរាល់ថ្ងៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ទោះបីជាត្រូវប្រឈមហានិភ័យសុវត្ថិភាព ឧបសគ្គភូមិសាស្ត្រ និងជំងឺដង្កាត់ផ្សេងៗ ដើម្បីថែរក្សាមរតកធម្មជាតិសម្រាប់ជំនាន់ក្រោយ នៅតាមតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង លើផ្ទៃដីជាង ៧ លានហិកតា។

កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ បានចុះល្បាតចំនួន ៤,០៤៨ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៧១៨ ករណី។ ក្រៅពីបង្ក្រាប មន្ត្រីឧទ្យានុរក្សសហការជាមួយប្រជាសហគមន៍ក្នុងការអប់រំផ្សព្វផ្សាយ និងដាំដើមឈើដើម្បីស្តារព្រៃឡើងវិញ។ កន្លងមកនេះ ក្រសួងបរិស្ថាន បានពង្រឹងសមត្ថភាព និងបំពាក់ឧបករណ៍ សម្ភារ ប្រើប្រាស់ដូចជា, ដ្រូន, និងប្រព័ន្ធ GPS ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការល្បាត៕

អត្ថបទដែលជាប់ទាក់ទង