**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ដែលរងការខូចខាតដោយសារការវាយប្រហារពីសំណាក់យោធាថៃ

ព្រះវិហារ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។

លោកជំទាវអ្នកនាំពាក្យបន្តថា វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។

លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង