**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

កិច្ច​សហប្រតិបត្តិការ​ចិន-អាមេរិក៖ កូនសោសម្រាប់សន្តិភាព និង សេដ្ឋកិច្ចសកល

ជាតថភាព ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដែលពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់មកប្រទេសចិន ក្នុងពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសចិន និង ប្រទេសអាមេរិក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការរួមគ្នាដោះស្រាយបញ្ហាសកលនានា។ សហគមន៍អន្តរជាតិ បានយល់ស្របគ្នាថា ភាគីទាំងពីរ ទាំងចិន ទាំងអាមេរិក អាចប្រើឱកាសនេះ ដើម្បីឈានទៅរកកុងសង់ស៊ីស​ថ្មីៗ និងកំណត់ទិសដៅសម្រាប់ទំនាក់ទំនងក្នុងយុគសម័យថ្មី។ ស្របពេលដែលប្រទេសចិនបានបង្ហាញភាពត្រៀមខ្លួន និងការបើកចំហរបស់ខ្លួន ប្រទេសអាមេរិកក៏ត្រូវធ្វើជម្រើសដ៏ត្រឹមត្រូវផងដែរដោយគោរពយ៉ាងម៉ឺងម៉ាត់នូវ «គោលការណ៍ចិនតែមួយ» ដែលភាគីទាំងពីរបានយល់ស្របនៅក្នុងសេចក្តីថ្លែងការណ៍សៀងហៃ និងត្រូវបានពង្រឹងបន្ថែមតាមរយៈការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៧៩។

ជានិច្ចកាល លោក Xi Jinping ប្រធានរដ្ឋចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ហើយលោកទាំងពីរបានជួបគ្នានិងបានបន្តការសន្ទនាតាមទូរស័ព្ទ ព្រមទាំងការប្រាស្រ័យទាក់ទងគ្នាជាច្រើនលើក។ នេះបានបង្ហាញយ៉ាងច្បាស់ថា មហាអំណាចទាំងពីររបស់ពិភពលោកយល់ដឹងថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ដែលអាចជះ ឥទ្ធិពលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពសកលផងដែរ។ ការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈមធ្យោបាយផ្សេងៗ និងការប្រើប្រាស់យន្តការជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ច ការអនុវត្តច្បាប់ សន្តិសុខអ៊ីនធឺណិត វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការកសាងទំនុកចិត្ត និងការគ្រប់គ្រងភាពខុសគ្នាដោយសន្តិវិធី។

ជាសច្ចភាព នៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង និងវិបត្តិសកលនាពេលបច្ចុប្បន្ន ការសន្ទនា និងកិច្ចសហប្រតិបត្តិការ គឺជាជម្រើសតែមួយគត់ដែលមានភាពប្រាកដនិយម និងទទួលខុសត្រូវបំផុត។ ជាក់ស្តែង ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិក បានផ្តល់ចម្លើយយ៉ាងច្បាស់ថា នៅពេលដែលប្រទេសទាំងពីរសហការគ្នា ពិភពលោកទទួលបានផលប្រយោជន៍យ៉ាងធំធេង។ ក្នុងអំឡុង សង្គ្រាមលោកលើកទី២ កងយន្តហោះ Flying Tigers របស់អាមេរិក បានប្រយុទ្ធរួមជាមួយប្រជាជនចិនប្រឆាំងនឹងហ្វាស៊ីស​។ ​ក្នុងសម័យសង្គ្រាមត្រជាក់ ការទូតប៉េងប៉ុង ដែលត្រូវបានគេស្គាល់ថា «បាល់តូចបង្វិលពិភពធំ» បានបើកផ្លូវឱ្យមានការចាប់ដៃគ្នានៃថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ទាំងនេះបានបង្ហាញថា ទោះបីជាមានភាពខុសគ្នាផ្នែកនយោបាយ និង ប្រព័ន្ធសង្គមក៏ដោយ ក៏ប្រទេសទាំងពីរអាចស្វែងរកចំណុចរួម ដើម្បីបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិបានដែរ។

តាមរយៈជំនួបនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកបានមើលឃើញថា ថ្នាក់ដឹកនាំចិនពិតបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក​ ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរ។ សារដែលបានបញ្ជូនទៅកាន់ពិភពលោកគឺច្បាស់ណាស់៖ កិច្ចសហប្រតិបត្តិការ គឺជាវិធីតែមួយគត់សម្រាប់ចិន និងអាមេរិក ហើយប្រទេសទាំងពីរអាចក្លាយជាដៃគូសហប្រតិបត្តិការដ៏ល្អប្រសើរបាន ប្រសិនបើពួកគេគោរពគ្នាទៅវិញទៅមក និងស្វែងរកផលប្រយោជន៍រួម។ សេដ្ឋកិច្ចគឺជាផ្នែកមួយដែលបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សព្វថ្ងៃ ក្រុមហ៊ុនអាមេរិកជាង៨០,០០០ កំពុងវិនិយោគនៅប្រទេសចិន។ ៨០%នៃអ្នកផ្គត់ផ្គង់សំខាន់របស់ក្រុមហ៊ុន Apple មានរោងចក្រនៅចិន ខណៈដែល Tesla បាននាំរោងចក្រ Gigafactory នៅសៀងហៃក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតមួយរបស់ខ្លួន។ ទិន្នន័យទាំងនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរមានភាពពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ ហើយការបែកបាក់ ឬការប្រឈមមុខគ្នា នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ជាប្រត្យក្សភាពដែលពិភពលោករំពឹងទុកនោះគឺ ការរួមគ្នារបស់មហាអំណាចទាំងពីរក្នុងការដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចសកល។ ច្បាស់ណាស់ដែលថា បញ្ហាសកលទាំងនេះមិនអាចដោះស្រាយបានដោយប្រទេសមហាអំណាចណាមួយ តែឯងឡើយ។ ការណ៍នេះ ការគ្រប់គ្រងភាពខុសគ្នាដោយប្រាជ្ញា និងការពង្រឹងយន្តការពហុភាគី គឺជាផ្លូវតែមួយ សម្រាប់ការពារសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ដែលប្រទេសមហាអំណាចទាំងពីរនឹងរួមគ្នា។

ជារួម មានហេតុផលរាប់ពាន់ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយដែលអាចរារាំងការសហការនោះបានឡើយ។ យោងតាមទឡ្ហីករណ៍ប្រវត្តិសាស្ត្រ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល សុទ្ធតែបញ្ជាក់ថា នៅពេលដែលប្រទេសចិននិងប្រទេសអាមេរិកចាប់ដៃគ្នា ពិភពលោកនឹងទទួលបានកាន់តែច្រើននូវថាមពលវិជ្ជមាន សន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង