**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ឯកឧត្តម ទេព អស្នារិទ្ធ៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ

 

 

 

 

(ភ្នំពេញ)៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងពិធីនោះដែរ មានវត្តមានចូលរួមរបស់ឯកឧត្តមហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងសមាជិក សមាជិការបស់លេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលជាមួយនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវក្រុមអមិត្ត និងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គម និងវិស័យអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកស្ទួយ ជាមួយភាពរីកចម្រើនឥតឈប់ឈរ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានប្រសាសន៍បន្ថែមថា ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការបំភ្លៃ បំផ្លើស សាច់រឿង និងប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ហើយនៅពេលនោះប្រសិនបើកម្ពុជាមិនមានវិធានការម៉ត់ចត់ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សង្គមជាតិអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរជាមិនខាន។
ឯកឧត្តមបានរម្លឹកថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)ដំណាក់កាលទី១ ឆ្នាំ២០២៥» ដោយបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាង៩លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជិត១៥លាននាក់។ ឯកឧត្តមអ្នកនាំពាក្យបានចាត់ទុកថា យុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ និងបានបន្សុទ្ធបរិយាកាសព័ត៌មាន និងបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។
ឯកឧត្តមបញ្ជាក់ថា៖ «យុទ្ធនាការនេះ គឺជាមធ្យោបាយ និងជាយន្តការមួយដ៏រឹងមាំ រួមចំណែកខ្លាំងក្នុងការគ្រប់គ្រងសមរភូមិព័ត៌មាន ពិសេសទប់ស្កាត់ការរីកសាយភាយព័ត៌មានបែបបំពុល ដែលជះផលអវិជ្ជមានដល់សង្គម។ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដោយសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងយន្តការព័ត៌មាននិងសាធារណមតិរាជធានី-ខេត្ត បានទប់ស្កាត់ការសាយភាយនៃព័ត៌មានបែបប្រឌិត ក្លែងបន្លំគ្រប់សព្វបែបយ៉ាង រួមទាំងការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យា AI ដែលមានប្រភពពីប្រទេសថៃផងក្នុងពេលនៃសង្រ្គាមឈ្លានពានមកលើកម្ពុជា។ »
ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្ថែមថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី-ខេត្ត នឹងបន្តលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយ ក្នុងក្របខណ្ឌយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបន្តពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជា ពិសេសពលរដ្ឋវ័យក្មេងទាំងអស់នៅទូទាំងប្រទេស។
ក្នុងន័យនេះដែរ ឯកឧត្តម បានជំរុញដល់បណ្តាញព័ត៌មានរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលមានមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមដែលមានឥទ្ធិពលដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយការពិតឱ្យបានលឿន និងទូលំទូលាយ ព្រមទាំងឆ្លើយតបជាមួយការពន្យល់ និងការបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ដើម្បីជាគ្រឹះនៃភាពនឹងនរក្នុងស្មារតី និងជំនឿចិត្តខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចេះវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿ ឬចែករំលែកបន្ត ខណៈដែលការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមជនខិលខូចដែលប៉ុនប៉ងបោកប្រាស់ក្នុងគោលដៅទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ នយោបាយ ឬបង្កចលាចលក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង