**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

វ៉េណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីព្យាយាមបង្កើនការផលិតប្រេងនិងឧស្ម័ន

ការ៉ាកាស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីព្យាយាមបង្កើនការផលិតប្រេងនិងឧស្ម័ន ដែលវាគឺជាសញ្ញាថ្មីចុងក្រោយមួយទៀត នៃការជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។

ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលកំពុងសហការជាមួយ ទីក្រុងវ៉ាស៉ីនតោន ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់បានសិទ្ធិចូលទៅទាញយកផលប្រយោជន៍ ពីធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុយអេឡា។

លោកស្រី Rodriguez គឺជាអនុប្រធានាធិបតីរបស់លោក Maduro មុនពេលលោកត្រូវបានយោធាអាមេរិកចាប់ខ្លួនយកទៅ ទីក្រុងញូវយ៉ក អំឡុង ប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើល កាលពីខែមករា។ ឥឡូវលោកស្រី កំពុងទទួលបន្ទុកដឹកនាំប្រទេសមួយ ដែលមានធនធានប្រេងក្រោមដីធំបំផុត ប៉ុន្តែសេដ្ឋកិច្ចស្ថិតក្នុងសភាពដុនដាបខ្លាំង។

ក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនអាមេរិក Hunt Overseas Oil ព្រមទាំងក្រុមហ៊ុន Crossover Energy នឹងធ្វើប្រតិបត្តិការនៅតំបន់ខ្សែក្រវាត់ Orinoco Belt ដែលជាកន្លែងប្រមូលផ្តុំចម្បង នៃធនធានប្រេងប ម្រុងរបស់វ៉េណេស៊ុយអេឡា។

បេសកជនអាមេរិក លោក Jarrod Agen ដែលបានធ្វើដំណើរមកដល់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែល ប្រទេសទាំងពីរ ដំណើរការជើងហោះហើរត្រង់ឡើងវិញ ក្រោយរយៈពេល៧ឆ្នាំ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា មកទល់ពេលនេះ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងពហុជាតិចម្រុះជាច្រើន មានតាំងពី ក្រុមហ៊ុន Chevron, Eni និង Repsol បន្ទាប់ពីការធ្វើកំណែទម្រង់ ដើម្បីបើកចំហវិស័យថាមពលរបស់ខ្លួន។ លទ្ធភាពនៃការបង្កើន ទិន្នផលប្រេងរបស់វ៉េណេស៊ុយអេឡា គឺចំពេលដែលទីផ្សារសកលកំពុងប្រឈមផលរំខានធ្ងន់ធ្ងរ ចំពោះការផ្គត់ផ្គង់ប្រេងចេញពី តំបន់មជ្ឈិមបូព៌ា ដោយសារតែវិបត្តិសង្រ្គាមអ៉ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងយ៉ាងគំហុក៕

អត្ថបទដែលជាប់ទាក់ទង