**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

អុីរ៉ង់ព្រមានសងសឹកយ៉ាងចាស់ដៃបំផុត លើទីតាំងយោធារបស់អាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការវាយប្រហារថ្មីណាមួយកើតឡើងនោះ

តេហេរ៉ង់៖ អ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា បានព្រមានសងសឹកតាមរយៈការវាយប្រហាររយៈពេលវែង និងយ៉ាងចាស់ដៃបំផុត លើរាល់ទីតាំងយោធារបស់សហរដ្ឋអាម៉េរិក ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានរលកនៃការវាយប្រហារថ្មីណាមួយជាមុនទៀតនោះ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក មុចតាបា ខាមេនី (Mojtaba Khamenei) បានផ្ញើសារព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកថា ជនបរទេស (សំដៅលើកងទ័ពអាម៉េរិក) ដែលមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រ គ្មានកន្លែងស្នាក់នៅឡើយ ក្រៅពីបាតសមុទ្ទ។

ការថ្លែងបែបនេះធ្វើឡើងស្របពេលអ៊ីរ៉ង់នៅតែបន្តក្តាប់ណែននូវច្រកសមុទ្ទហ័រមូស្ស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក បើទោះបីជាមានការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់លោក ដូណាល់ ត្រាំ ក៏ដោយ។

យោងតាមប្រភពពីសេតវិមាន លោក ត្រាំ កំពុងពិនិត្យលើជម្រើសយោធាជាច្រើន រួមទាំងការប្រើប្រាស់កម្លាំងទ័ពជើងគោក ដើម្បីចូលទៅគ្រប់គ្រងផ្នែកខ្លះនៃច្រកសមុទ្ទហ័រមូស្ស ក្នុងគោលបំណងបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ និងបើកផ្លូវឱ្យនាវាពាណិជ្ជកម្ម ធ្វើចរាចរណ៍ឡើងវិញ។ ជុំវិញការផ្លោងពាក្យសម្តីដាក់គ្នានេះ បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់១២៦ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃពុធទី២៩ ខែមេសា។

អង្គការសហប្រជាជាតិ បានចេញមុខព្រមានថា ប្រសិនបើច្រកសមុទ្ទហ័រមូស្សនៅតែបន្តបិទខ្ទប់បែបនេះ ការផ្គត់ផ្គង់ថាមពលសកល២០ភាគរយនឹងត្រូវកាត់ផ្ដាច់ទាំងស្រុង ហើយអតិផរណា នឹងកើនឡើងឥតឈប់ឈរ ទន្ទឹមនឹងមនុស្សរាប់សិបលាននាក់ នឹងធ្លាក់ចូលក្នុងអន្លង់នៃភាពអត់ឃ្លាន និងក្រីក្របំផុត។ ស្របពេលមានភាពតានតឹងបែបនេះ អារ៉ាប់រួម បានចេញបញ្ជាឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់ ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង