**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ឃាត់ខ្លួនអ្នកបើកបររថយន្តល្បឿនលឿនក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យអ្នកបើកម៉ូតូ១នាក់ស្លាប់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នគរបាលជំនាញចរាចរណ៍ឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក LEXUS NX350 ចំនួន១នាក់ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង ពិនិត្យឃើញអត្រាជាតិអាល់កុល 0.92Mg/L បានបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យអ្នកបើកម៉ូតូ១នាក់ស្លាប់ នៅខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១នឹង៤០នាទីយប់អធ្រាត្រនៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា .VSP.2727 បើកបរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក CITI PLUS ពណ៌ក្រហម ផ្លាកលេខគ្មាន កំពុងធ្វើដំណើរលើផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច (ស្របទិសគ្នា) បុកជាប់ម៉ូតូនៅពីមុខរថយន្តអូសបន្តទៅបុកបង្គោលដងទង់ជាតិ(របស់វត្តវាលស្បូវបាក់អស់៣ដើម)នឹងបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង១ដើមទៀតទើបឈប់ទៅមុខមិនរួច ហើយក៏បង្កឲ្យមានអគ្គិភ័យឆាបឆេះរថយន្តកើតឡើងភ្លាមៗ តែម្តង ។បន្ទាប់មក មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចេញមកបាញ់ទឹកពន្លត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់១នាក់ ភេទប្រុស នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួនមានឈ្មោះវ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតមានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(មិនបានបង្ហាញបណ្ណ័បើកបរ)។

– សម្ភារខូចខាត៖ រថយន្ត១គ្រឿង(ឆេះអស់១កំណាត់មុខ) ម៉ូតូសណ្តោងរុឺម៉ក(ឆេះអស់១គ្រឿង) បាក់បង្គោលដងទង់ជាតិ៣ដើម នឹងបាក់បង្គោលស្លាកសញ្ញារបស់ចំណតរថយន្តក្រុងអស់១ដើម។

– មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន នឹងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល0.92Mg/L ។

បច្ចុប្បន្នអ្នកបើករថយន្តខាងលើ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង