**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

អនុប្រធានទី១ រដ្ឋសភា ជំរុញការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ និងកិច្ចប្រជុំនានា នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុម រដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន(AIPA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រ ត្រៀមលក្ខណៈសម្រាប់ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំនានា ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាពេលខាងមុខ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអនុប្រធាន ក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន(AIPA) ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖

ការរៀបចំផែនការសកម្មភាព៖ ពិនិត្យលើប្រតិទិនការងារ និងកំណត់កម្មវិធីឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការចូលរួមមហាសន្និបាតនិងកិច្ចប្រជុំនានារបស់អាយប៉ា។

ការគ្រប់គ្រងឯកសារ លំហូរឯកសារ និងនីតិវិធីនានា៖ ផ្ដោតលើនីតិវិធី លំហូរឯកសារ ជាពិសេសការរៀបចំខ្លឹមសារបច្ចេកទេស និង ការបញ្ជូនឯកសារនានាទៅកាន់លេខាធិការដ្ឋានAIPA ឱ្យបានទាន់ពេលវេលា។

ការពង្រឹងមជ្ឈភាពអាស៊ាន៖ ការត្រៀមខ្លឹមសារមតិយោបល់ និងគោលជំហររបស់កម្ពុជា ក្នុងន័យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកអន្តរសភាអាស៊ានទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈដ៏ល្អ និងគ្រប់ជ្រុងជ្រោយ គឺជាគន្លឹះដ៏សំខាន់ ដើម្បីធានាថាការចូលរួមរបស់សភាកម្ពុជា នឹងសម្រេចបានលទ្ធផលផ្លែផ្កា និងឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការលើកកម្ពស់សាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងវេទិកាតំបន់មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង