**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

បទវិភាគ៖ផ្តោតសំខាន់លើការអភិវឌ្ឍរួម ត្រួសត្រាយអនាគតដ៏ល្អបវរជាមួយគ្នា

ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់លើកទី៣នៃវេទិកាស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានប្រារព្ធឡើងតាមការគ្រោងទុក ។ ក្នុងពិភពលោកបច្ចុប្បន្ននេះ ឯកតោភាគីនិយមបានងើបឡើងវិញ នយោបាយអនុត្តរភាពកំពុងរីករាលដាល ហើយប្រព័ន្ធអភិបាលកិច្ចសកលដែលចាត់ទុកប្រព័ន្ធអង្គការសហប្រជាជាតិជាស្នូលកំពុងរងការចោទជាមន្ទិលសង្ស័យនិងសាកល្បងពីប្រទេសមួយចំនួនតូច ដែលបណ្តាលឱ្យកិច្ចការអភិវឌ្ឍន៍សកលប្រឈមមុខនឹងវិបត្តិ ។ ដូច្នេះ កិច្ចប្រជុំលើកនេះបានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក ដោយបានផ្ទុកនូវសេចក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិក្នុងការស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ឧបសគ្គនៃការអភិវឌ្ឍនិងរួមគ្នាជំរុញវិបុលភាពនិងវឌ្ឍនភាព ។
កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ក្នុងគោលបំណងពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ និងជំរុញការសម្រេចបាននូវការអភិវឌ្ឍសកលប្រកបដោយភាពរឹងមាំ បៃតង និងល្អបរិសុទ្ធដែលបានដើរតួនាទីណែនាំដ៏គន្លឹះក្នុងការពូនជ្រំកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសកល និងកសាងសហគមន៍រួមវាសនាសម្រាប់ការអភិវឌ្ឍសកល ។ ដូចប្រសាសន៍របស់លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមានភាពបន្ស៊ីគ្នាកម្រិតខ្ពស់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស ក្នុងវិស័យលុបបំបាត់ភាពក្រីក្រ ធានាសន្តិសុខស្បៀង ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងជំរុញកំណើនប្រកបដោយសមភាពនិងបរិយាប័ន្ន វាសុទ្ធតែផ្តោតលើចំណុចស្នូលនៃការអភិវឌ្ឍក្នុងយុគសម័យ។
ចិនមិនត្រឹមតែជាអ្នកលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកអនុវត្តជាក់ស្តែងយ៉ាងមុតមាំផងដែរ ។ ភាគីចិនបន្តបង្កើនការវិនិយោគក្នុងការអភិវឌ្ឍសកល ដោយបានបន្ថែមមូលនិធិអភិវឌ្ឍន៍សកលនិងមូលនិធិសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឡើងដល់ ៤ ពាន់លានដុល្លារអាមេរិក ។ ភាគីចិនបានអនុវត្តគម្រោងជាង ២០០ នៅក្នុងប្រទេសជាង ៧០ ជាមួយនឹងអង្គការអន្តរជាតិជាង ២០ ដូចជា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនិងកម្មវិធីស្បៀងអាហារពិភពលោកជាដើម ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួនជាង ៤០ លាននាក់ ។ ភាគីចិនបានបង្កើតឃ្លាំងមូលធនសម្រាប់ការអភិវឌ្ឍសកល ហើយរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចិននិងអន្តរជាតិដើម្បីបង្កើតមូលនិធិពិសេសសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលមានតម្លៃចំនួន១៤ពាន់លានដុល្លារអាមេរិក ដោយទាក់ទាញការចូលរួមពីភាគីផ្សេងៗបូករួមទាំងរដ្ឋាភិបាលនិងសង្គមស៊ីវិល ដើម្បីពង្រីកមធ្យោបាយសម្រាប់អនុវត្តគម្រោងស្តីពីគំនិតផ្តួចផ្តើមនេះ ។ ភាគីចិនបានបង្កើតឃ្លាំងគម្រោងអភិវឌ្ឍន៍សកល ដោយមានគម្រោងជាង១៨០០រួចហើយ ដែលគ្របដណ្តប់វិស័យសហប្រតិបត្តិការសំខាន់ៗចំនួន ៨នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិ ។
ឆ្នាំនេះជាខួបទី ៥ នៃការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ភាគីចិនបានជ្រោងទង់សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិជាប់រហូតមក ដោយប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកអភិវឌ្ឍន៍ ចាត់ប្រតិបត្តិការរួមគ្នា និងផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ ។ យន្តការអនុវត្តគំនិតផ្តួចផ្តើមនេះមានប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១៣០បានចូលរួម ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ។
ក្នុងកិច្ចការអភិបាលកិច្ចអភិវឌ្ឍន៍សកល ជានិច្ចកាល ចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងពហុភាគីនិយមយ៉ាងមុតមាំ ជាអ្នកជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍរួមសកល និងជាអ្នកគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ស្មោះត្រង់ ។ សហគមន៍អន្តរជាតិបានទទួលស្គាល់និងមានទុកចិត្តចំពោះតួនាទីដឹកនាំនិងសម្របសម្រួលជាបន្តបន្ទាប់របស់ចិន ។ ចិននឹងពួតដៃគ្នាជាមួយបណ្តាប្រទេសនានា ដើម្បីអនុវត្តជាក់ស្តែង”គំនិតផ្តួចផ្តើមធំទាំងបួន” ជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល ក៏ដូចជាបំពេញបន្ថែមកម្លាំងចិនឥតឈប់ឈរទៅក្នុងកិច្ចការអភិវឌ្ឍន៍សកល ៕

អត្ថបទដែលជាប់ទាក់ទង