**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ក្រសួងការងារ សហការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ រៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ រវាងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងក្រុមហ៊ុនជប៉ុន

ជប៉ុន៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន បានសហការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ (Cambodia-Miyagi Business Matching 2026) នៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម Testuya Ito អភិបាលរងខេត្តមីយ៉ាហ្គិ និងឯកឧត្តម Tai Susumu ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាកុងស៊ុលកិតិ្តយសកម្ពុជាប្រចាំទីក្រុងសេនដៃ។

កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណ ៩០នាក់ ក្នុងនោះមានទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាចំនួនជិត ២០ក្រុមហ៊ុន និងសមាគមគ្រប់គ្រងជប៉ុន និងក្រុមហ៊ុនជប៉ុនចំនួនប្រមាណ ៣០ក្រុមហ៊ុន។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានចំនួនយុវជនវ័យក្មេងច្រើន និងលក្ខណៈសម្បត្តិពោរពេញដោយភាពស្វាហាប់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការយល់ដឹងអំពីបច្ចេកទេសទំនើបៗពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុនជាដើម។ សក្តានុពល និងលក្ខខណ្ឌនេះគឺស័ក្តិសមបំផុតទៅនឹងតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ជាពិសេសនៅក្នុងខេត្តមីយ៉ាហ្គិ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសមាគមគ្រប់គ្រង និងនិយោជកក្នុងខេត្តមីយ៉ាហ្គិ អញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជា។

កម្មវិធីផ្គូរផ្គងធុរកិច្ចនេះ គឺត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងរដ្ឋបាលខេត្ត ដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការជ្រើសរើស បញ្ជូន និងទទួលយកកម្មសិក្សាការី និងពលករជំនាញខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង