**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ជនជាតិជប៉ុន សរសេរសារលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែល​កំពុង​​ឈរជើងការពារទឹកដីនៅសមរភូមិមុខ

(ប្រទេសជប៉ុន)៖ ជនជាតិជប៉ុន បានសរសេរ​សារលើក​ទឹកចិត្ត និងសម្តែង​នូវសេចក្តីនឹករលឹក​ជូនដល់វីរកង​ទ័ព​កម្ពុជា ដែល​កំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុង​អំឡុងពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ​មមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦។

ជនជាតិជប៉ុនដែលបានមកចូលរួមកម្សាន្តក្នុងអំឡុងដែល​ក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀប​ចំ​កម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានសរសេរ​សារ​លើក​ទឹកចិត្ត និងសម្តែង​នូវសេចក្តី​នឹករលឹក​ជូនដល់វីរ​កងទ័ព​កម្ពុជា ដែលកំពុង​ឈរជើងការ​ពារទឹកដី​នៅសម​រភូមិមុខ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅសួន Keyaki ទីក្រុង​យូគិ ខេត្តអ៊ី​បារ៉ាគិ ប្រទេសជប៉ុន ក្រោមអធិបតី​ភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងប​ណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ ដោយមាន​ការអញ្ជើញ​ចូលរួមពី​ភ្ញៀវ​​កិត្តិយស​ជាតិ-អន្តរ​ជាតិ ព្រ​មទាំង​បងប្អូន​សហគ​មន៍ខ្មែរ និស្សិត កម្មសិក្សា​ការី និងពលករសរុបប្រមាណជិត ៥ ០០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ត​មរដ្ឋ​លេខាធិការ បាន​ពាំនាំនូ​វសេ​ចក្ដីនឹក​រលឹក ការផ្ដាំ​ផ្ញើសួ​រសុ​ខទុក្ខ និង​ពរ​សព្វសាធុការពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី និង​លោកជំ​ទាវបណ្ឌិ​ត ក៏ដូ​ចជា ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ជូនចំពោះ​បងប្អូន​ប្រជាព​ល​រដ្ឋ​ខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិ​ក្សា​នៅ​ក្នុង​ប្រទេសជប៉ុន។

កម្មវិធីសង្ក្រា​ន្តនេះ ត្រូវបានរៀប​ចំឡើងយ៉ាង​សម្រិត​ស​ម្រាំ​ង​តាមទំនៀមទម្លាប់សាសនា រួមមាន ពិធីបង្សុកូល រាប់​បាត្រ ស្រង់​ព្រះ និងពូនភ្នំ​ខ្សាច់។ ទន្ទឹមនឹងនោះ ក៏​មាន​ការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលា​ក់កន្សែង​ជាដើម។

លើសពីនេះ កម្មវិធីក៏បានរៀប​ចំពិធីឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានព​លីជីវិតក្នុង​បុព្វ​ហេតុ​ការពារជាតិ និងការបួង​សួងសុំ​សន្តិភាព​សម្រាប់មា​តុភូមិ​កម្ពុជា។​ ជាមួយគ្នានោះ ក៏មានដាក់ស្តង់ “មូល​និធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក” ដើម្បីឱ្យ​អ្នកចូលរួមអាច​សរសេរសារលើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តីនឹករលឹកជូនដល់វីរកងទ័ព ដែលកំពុ​ង​ឈ​រ​ជើងការពារទឹកដីនៅសមរភូមិមុខ។

បន្ថែមពី​លើសកម្មភាពកម្សាន្ត ក៏មានការដាក់​បង្ហាញ​ស្តង់​ម្ហូប​អាហារ និងផលិតផលខ្មែរ រួមជាមួយ​ផ្ទាំង​ទស្ស​នីយ​ភាពសិល្បៈដូចជា របាំជូនពរ របាំត្រុដិ និងការរាំ​លេង​កម្សា​ន្ត​តា​មចង្វាក់ប្រពៃណីខ្មែរ។ កម្មវិធីនេះ​សម្រេចទៅបានដោយមានកិច្ចសហការយ៉ាងជិតស្និ​ទ្ធជាមួយ​ ស្ថានឯកអគ្គរាជទូ​តនៃព្រះរាជាណាច​ក្រកម្ពុជា​ប្រ​ចាំប្រទេស​ជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគ​មជនជា​តិខ្មែរ​រស់​នៅ​ប្រទេ​សជប៉ុន។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិ​ធីបុណ្យចូលឆ្នាំថ្មីប្រ​ពៃណី​ជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែររស់នៅ។ សម្រាប់ឆ្នាំ២០២៦ នេះ ពិ​ធីបុណ្យចូលឆ្នាំត្រូវបានរៀបចំឡើងនៅ ១៣ទីតាំ​ង​ផ្សេង​ៗ​​គ្នាទូ​ទាំងប្រទេសជប៉ុន ដែលក្នុងនោះ កម្មវិ​ធី​សង្ក្រាន្ដ​​ខ្មែរនៅ​ខេត្តអ៊ីបារ៉ាគិ គឺជាព្រឹត្តិការណ៍​ដ៏ធំ​ជាងគេ​បំផុត៕

អត្ថបទដែលជាប់ទាក់ទង