**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អេមីរ៉ាតអារ៉ាប់រួម៖ អ៉ីរ៉ង់គួរតែសងថ្លៃខូចខាតដែលបង្កឡើងដោយការវាយប្រហាររបស់ខ្លួនលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាអ៉ីរ៉ង់គួរតែសងថ្លៃខូចខាតដែលបង្កឡើងដោយការវាយប្រហាររបស់ខ្លួនលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ហើយថានឹងស្វែងរកការបញ្ជាក់ឱ្យបានច្បាស់ថាតើបទឈប់បាញ់នឹងធានាថាតេហេរ៉ង់បញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញយ៉ាងដូចម្ដេច។

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្ដាហ៍ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយខែមកនេះ។ ប៉ុន្តែ បទឈប់បាញ់នេះមានភាពផុយស្រួយដោយប្រទេសជាច្រើន ក្នុងតំបន់ឈូងសមុទ្ររួមមានទាំងអេមីរ៉ាតអារ៉ាប់រួមបានអះអាងថាអ៉ីរ៉ង់នៅតែបន្តវាយប្រហារលើពួកគេ ក្នុងពេលដែលអ៉ីរ៉ង់ចោទអ៉ីស្រាអែលថាបានរំលោភបំពានបទឈប់បាញ់តាមរយៈការបន្ត ទម្លាក់គ្រាប់បែកលើលីបង់។ចំណែក អ៉ីស្រាអែល និងអាមេរិកបានអះអាងថាបទឈប់បាញ់មិនបានរាប់បញ្ចូលលីបង់នោះទេ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែមកនេះ អ៉ីរ៉ង់បានបើកការវាយប្រហារលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល និងថ្នាក់ដឹកនាំអ៉ីរ៉ង់ជាច្រើននាក់។ គួរឱ្យកត់សម្គាល់ផងដែរ ក្នុងចំណោមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ អេមីរ៉ាតអារ៉ាប់រួមរងការវាយប្រហារពីអ៉ីរ៉ង់ ច្រើនជាងគេ៕

អត្ថបទដែលជាប់ទាក់ទង